photo of William
កុមារា ប៉ិល សុសីហរាជ ​ហៅ​ក្រៅ​ថា William

យោងតាមការប្រកាសរបស់់ក្លឹបបាល់ទាត់បឹងកេតបានឱ្យដឹងថា កុមារា ប៉ិល សុសីហរាជ ហៅក្រៅថា WILLIAM ដែលកំពុងហ្វឹកហាត់នៅសាលាបាល់ទាត់របស់ក្លឹបមួយនេះ ទើបតែទទួលបានឱកាសចូលរួមហ្វឹកហាត់នៅសាលាបង្ហាត់បាល់ទាត់របស់ក្លិប Barcelona​ នៅប្រទេសសិង្ហបុរី រយៈពេលមួយសប្ដាហ៍ដោយជោគជ័យ។

ពិសេសជាងនេះទៅទៀត តាម​ប្រភព​ហ្វេសបុក​ផ្លូវ​ការ​របស់​ក្លឹប​បឹង​កេត​បាន​បន្ត​ទៀត​ថា ​William​ ត្រូវ​បាន​គ្រូ​បង្ហាត់​នៅ​ទីនោះ​ពេញ​ចិត្ត​សមត្ថភាព​ ហើយ​ជ្រើសរើស​ទៅ​ប្រកួត​ក្នុង​ពាន​រង្វាន់​ FCBEscola China Tournament នៅទីក្រុង Qingdao ប្រទេសចិន​ទៀត​ផង។

នេះ​ជា​យុវជន​ថ្នាល​ទី​២​ហើយ​របស់​បឹង​កេត ​ដែល​មាន​ឱកាស​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​សាលា​សាខា​ក្លឹប FC Barcelona ​នៅ​សិង្ហបុរី។ ដោយ​យុវជន​ដំបូង​ដែល​បាន​ទៅ​នោះ ​ឈ្មោះ​ថា Kasidef Vasunan កូន​កាត់​ខ្មែរ-ថៃ (ម្ដាយខ្មែរ-ឪពុកថៃ) ​ដែល​ឪពុក​ម្ដាយ​របស់​គេ​បច្ចុប្បន្ន​នេះ​ ជា​ម្ចាស់​ក្លឹប​បឹង​កេត​ផ្ទាល់​តែ​ម្ដង៕

គួរបញ្ជាក់ផងដែរថា Willam ហ្វឹកហាត់ជាមួយសាលាបង្ហាត់បាល់ទាត់បឹងកេត រយៈពេល ៣ឆ្នាំមកហើយ ក៏ជាយុវជនម្នាក់ដែលគ្រូបង្វឹកចាត់ជាយុវជនមានទេពកុសល្យ និងលេងស៊ីសង្វាក់ជាមួយក្រុមផងដែរ៕

photo of William
កុមារា ប៉ិល សុសីហរាជ ​ហៅ​ក្រៅ​ថា William