យុវជនវ័យក្មេងរបស់ Manchester United កីឡាករ Alejandro Garnacho បានប្រើស្ទាយ៍អបអរ “SIUUU” របស់ Cristiano Ronaldo ក្រោយពេលរូបគេស៊ុតបញ្ចូលទីមួយគ្រាប់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Youth Cup។

Alejandro Garnacho
Alejandro Garnacho

នៅរដូវកាលនេះក្រុមបិសាចក្រហមបានក្លាយជាជើងឯកនៃពានរង្វាន់ពាន Youth Cup នៅទឹកដី Old Trafford ហើយនេះក៏ជាលើកទី ១១ ផងដែរប្រចាំប្រវត្តិសាស្ត្រក្លិប, បន្ទាប់ពីទទួលជ័យជម្នះទៅលើក្រុម Nottingham Forest ក្នុងលទ្ធផល ៣-១ កាលពីយប់ថ្ងៃ ពុធ កន្លងទៅ។

យ៉ាងណាមិញ យើងសង្កេតឃើញថាយុវជនវ័យក្មេងរបស់ Man UTD ពិតជាធ្វើបានល្អមែនទែន ជាពិសេស Alejando ដែលរូបគេបានចូលរួមចំណែកស៊ុតមួយគ្រាប់យ៉ាងអស្ចារ្យតាមរយៈបាល់ ១១ ម៉ែត្រនៅក្នុងការប្រកួតនោះ, ខណៈអ្វីដែលយើងចាប់អារម្មណ៍គឺរូបគេបានធ្វើស្ទាយ៍អបអរគ្រាប់បាល់ Siuuu តាមវីរះបុរស Ronaldo បន្ទាប់ពីរកបានគ្រាប់បាល់ជូនក្រុមបិសាចក្រហម៕