កីឡាករ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​ល្អ​​​និង​ច្បាស់​ក្នុង​ការ​​ប្រយុទ្ធ Karim Adeyemi ដែល​ជា​យុវជន​ឆ្នើម​របស់​ក្លឹប​ FC Red Bull Salzburg ​ទើប​តែ​មាន​វ័យ​១៩​ឆ្នាំ​បាន​ឆ្លើយ​បដិសេធ​ជា​មួយ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​ Barcelona ​ទៅ​វិញ​។

Karim Adeyemi
Karim Adeyemi

​ជា​ការ​ពិត​ Barcelona ជា​​ក្លឹប​យក្ស​របស់​ពិភព​លោក​មួយ​ដែល​មាន​កីឡាករ​គ្រប់​រូប​តែង​ស្រមៃ​ចង់​ទៅ​​លេង​នៅ​ទី​នោះ​ ប៉ុន្តែ​យុវជន​ខាង​លើ​​បាន​ឆ្លើយ​បដិសេធ​ក្នុង​ការ​ចង់​បាន​របស់ Barcelona ​ទៅ​វិញ​។ ដោយ​គេ​បាន​បញ្ជាក់​ថា គោល​ដៅ​របស់​គេ​គឺ​ចង់​ទៅ​​លេង​​នៅ​តែ​អាល្លឺម៉ង់​មួយ​មុខ​ប៉ុណ្ណោះ​។ សម្រាប់​ក្លឹប​ដែល​គេ​​ចង់​ទៅ​លេង​នោះ​​គឺ​​ជា​ក្លឹប​ Borussia Dortmund ហើយ​ក្លឹប​នេះ​ក៏​បាន​ដាក់​សំណើ​ក្នុង​ការ​ចង់​បាន​គេ​ដូច​គ្នា​។

Karim Adeyemi រក​​បាន​១៤​គ្រាប់​ហើយ និង​ជួយ​ក្លឹប Salzburg ​​ឲ្យ​​កាន់​កាប់​កំពូល​តារាង​លីគ​កំពូល អូទ្រីស ​គិត​ត្រឹម​សប្ដាហ៍​ទី​១៧ ​ក្នុង​រដូវ​កាល​នេះ​៕