photo of យ៊ើ សាហ្វី
ខ្សែការពារវ័យក្មេង យ៊ើ សាហ្វី របស់ក្រុមបាល់ទាត់ភ្នំពេញក្រោន

យ៊ើ សាហ្វី ខ្សែការពារវ័យក្មេងរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនមានការខកចិត្តចំពោះលទ្ធផលរបស់ក្រុមក្នុងរដូវកាលនេះខ្លាំង ហើយរូបគេក៏បានបង្ហាញអារម្មណ៍ទៅកាន់អ្នកគាំទ្រយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជា​ រូបខ្ញុំផ្ទាល់ក៏ខកចិត្តខ្លាំងណាស់ដែរចំពោះលទ្ធផលនេះ ប៉ុន្តែខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាបន្តគាំទ្រពួកយើងតទៅទៀត ខ្ញុំពិតជាស្រលាញ់ក៏ដូចជាគោរពអ្នកគាំទ្ររបស់យើងទាំងអស់ខ្លាំងណាស់» ។

photo of យ៊ើ សាហ្វី
ខ្សែការពារវ័យក្មេង យ៊ើ សាហ្វី របស់ក្រុមបាល់ទាត់ភ្នំពេញក្រោន

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សាហ្វីបានប្តេជ្ញាថានឹងខំប្រឹងព្យាយាមធ្វើឲ្យបានល្អសម្រាប់ប្រកួតដែលនៅសេសសល់ ព្រមទាំងផ្តោតអារម្មណ៍ខ្ពស់ទៅលើការប្រកួតទាំងនេះ ដើម្បីក្រុមនិងអ្នកគាំទ្រ ។ សូមបញ្ជាក់ដែរថាចំពោះថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្រុមភ្នំពេញក្រោននឹងធ្វើការប្រកួតជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង៦:០០ ល្ងាច សម្រាប់សប្តាហ៍ទី១៩ នៃពានរង្វាន់លីគកំពូលកម្ពុជា ៕

ប្រភព៖ ភ្នំពេញក្រោន