ក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី នាយប់មិញនេះ ប្រទេសបារាំង បានយកឈ្នះក្រូអាត ក្នុងលទ្ធផល 4ទល់2 ហើយបានគ្រងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នេះជាលើកទី2។ ក្រុមបាល់ទាត់បារាំង បានទទួលនូវពានរង្វាន់ និងប្រាក់ចំនួន 38លានដុល្លារ ឯក្រុមបាល់ទាត់ក្រូអាត បានទទួលទឹកប្រាក់ 28លានដុល្លារ។

ជំនួបរវាងក្រុមខ្លាំងនៅទ្វីបអឺរ៉ុបដូចគ្នា នឹងត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋាន Luzhniki Stadium ស្ថិតក្នុងទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បានប្រមាណ 81000នាក់។ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក  FIFA World Cup 2018 គឺជាលើកទី21 ហើយ ដែលប្រព្រឹត្តនៅរាងរាល់ 4ឆ្នាំម្តងហើយក៏ជាលើកទីមួយរបស់រុស្ស៊ីដែរ ដែលដេញថ្លៃធ្វើជាម្ចាស់ផ្ទះក្នុងពានរង្វាន់នេះ។

4គ្រាប់របស់ក្រុមមាន់គកបារាំង រកបានដោយការតែតបញ្ចូលទីខ្លួនឯងរបស់ខ្សែប្រយុទ្ធ Mandzukic នៅនាទី18 គ្រាប់ទី2 ដោយការស៊ុតបាល់ពិន័យ 11ម៉ែត្ររបខែ្សប្រយុទ្ធ Antoinie Griezmann នៅនាទី38 គ្រាប់ទី3 រកបានដោយខ្សែការពារ Paul Pogba នាទី59 និងគ្រាប់ចុងក្រោយរបស់ក្រុមមាន់គកបារាំងរកបានដោយខ្សែប្រយុទ្ធវ័យក្មេងដែលលេងលិចធ្លោរជាងគេនៅក្នុងប្រកួតនោះគឺ Kylian Mbappe នៅនាទីទី65។ ពីរគ្រាប់របស់ក្រុមអណ្ដាតភ្លើងក្រូអាត រកបានដោយខែ្សបម្រើស្លាប Ivan Perisic នៅនាទី28 និង Mario Mandzukic នៅនាទី69។

ក្នុងលទ្ធផល 4ទល់2 នេះរក្សារហូតដល់ចប់ការប្រកួតដោយមាន់គកបារាំង យកឈ្នះ ក្រុមអណ្ដាតភ្លើងក្រូអាត ក្លាយជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នេះ ហើយនេះក៏ជាលើកទីពីររបស់ពួកគេដែលឈ្នះពានក្នុងព្រឹត្តិការណ៍នេះ តាំងពីឆ្នាំ 1998 មកម៉្លេះ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com