photo of Lionel Messi
Lionel Messi ឈ្នះពាន FIFA The Best ២០១៩

កីឡាករឆ្នើម Lionel Messi របស់ក្រុម Barcelona បានក្លាយជាម្ចាស់ពាន កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA ដោយបានផ្ដួលខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Juventus និង Virgil van Dijk របស់ Liverpool ហើយវាជាលើកទី៦ហើយ ដែលខ្សែប្រយុទ្ធអាហ្សង់ទីនឈ្នះពានមួយនេះ។

វាជាពានរង្វាន់ទី២របស់ Messi បន្ទាប់ពីរូបគេត្រូវបានរាប់បញ្ចូលក្នុងជម្រើស១១នាក់ល្អបំផុតប្រចាំរដូវកាល ២០១៨/១៩ របស់ FIFA។

Megan Rapinoe ខ្សែបម្រើប្រយុទ្ធវ័យ ៣៤ឆ្នាំរបស់អាមេរិក ត្រូវបានបោះឆ្នោតជាប់ជាកីឡាការិនី លេងល្អបំផុតប្រចាំឆ្នាំ២០១៩ របស់ FIFA ក្រោយជួយក្រុមជម្រើសជាតិសហរដ្ឋអាមេរិកឈ្នះជើងឯក World Cup 2019 នៅប្រទេសបារាំងកាលខែកក្កដាកន្លងទៅ។

photo of Megan Rapinoe
Megan Rapinoe ឈ្នះ​ពាន​លេង​ល្អ​ប្រចាំឆ្នាំ​របស់ FIFA

លោក Jurgen Klopp គ្រូបង្គោលនៃក្លឹប Liverpool ត្រូវបានបោះឆ្នោតជាប់ជាអ្នកចាត់ការល្អផ្តាច់ គេប្រចាំឆ្នាំ២០១៩ របស់ FIFA វ៉ាដាច់គូប្រជែងលោក Pep Guardiola នៃក្លឹប Manchester City និងក្លឹប Tottenham Hotspur លោក Maurizio Pochettino ដែលឡើងមកដល់ជុំផ្តាច់ព្រ័ត្រ ៣នាក់ចុងក្រោយ។

photo of Jurgen Klopp
លោក Jurgen Klopp ឈ្នះ​ពាន​គ្រូបង្វឹក​ល្អ​ប្រចាំឆ្នាំ​របស់ FIFA

បុរសសញ្ជាតិអាល្លឺម៉ង់ខាងលើនេះបានជួយសម្រេចបំណងខ្លួន និងក្លឹបហង្សក្រហម Liverpool សម្រេចគោល ដៅតាមរយៈឈ្នះ ជើងឯក UEFA Champions League រដូវកាលឆ្នាំ២០១៨២០១៩ ក្រោយរង់ចាំអស់រយៈពេល ១៤ឆ្នាំ និងជាលើកទី ១ សម្រាប់លោកផងដែរ និងបានត្រឹមតែរងជើងឯកម្តងកាលដឹកនាំ Borussia Dortmund លេងចាញ់ក្លឹបអាល្លឺម៉ង់ដូច គ្នាកាលឆ្នាំ២០១១ កន្លងទៅ។