photo of world cup
world cup final france vs croatia

ការ​ប្រកួត​វគ្គ ៤ក្រុម​ចុងក្រោយ​នៃ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី ត្រូវ​បាន​បញ្ចប់​ហើយ​កាលពី​យប់មិញ​នេះ ក្នុង​នោះ​គឺ​បាន​រកឃើញ​ក្រុម​ដែល​មាន​កៅអី​នៅវគ្គ​​ផ្តាច់ព្រ័ត្រហើយគឺ បារាំង និង​ក្រូអាត។

ក្រុម​បាល់ទាត់​បារាំង បាន​ឈ្នះ​ក្រុម​បាល់ទាត់​បែកហ្ស៊ិក ដោយ​លទ្ធផល ១-០ កាលពីថ្ងៃទី១១ ខែកក្កដានេះ។ មួយ​គ្រាប់​របស់​បារាំង រក​បាន​ដោយ​ខ្សែ​ការពារ Umtiti នៅ​នាទី៥១។ ចំណែកក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រូអាត បាន​យកឈ្នះ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដោយ​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាលផ្តាច់ព្រ័ត្រ FIFA World Cup 2018 កាលពី​យប់មិញ។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ក្រូអាត ត្រូវ​ឡើង​ទៅ​ជួប​បារាំង ដែល​កំពុង​រង់ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ក្រូអាតបានទម្លាក់ក្រុមតោកំណាចអង់គ្លេសឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃការដណ្ដើមពានរង្វាន់ FIFA World Cup 2018 ជាប្រវិត្តសាស្ត្រ

នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ បារាំង ប៉ះ ក្រូអាត នៅ​ថ្ងៃទី១៥កក្កដា វេលា​ម៉ោង ១០យប់​ ខណះ ការដណ្ដើមយកលេខ ៣ រវាង អង់គ្លេស និង បែលហ្ស៊ិក និងត្រូវប្រកួតនៅវេលាម៉ោង ៩ យប់។ កុំភ្លេចរងចាំទស្សនាទាំងអស់គ្នា ថាតើក្រុមណានឹងក្លាយជាម្ចាស់ជើងឯក FIFA World Cup 2018 នេះ៕