ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 8 ក្រុមចុងក្រោយបានបញ្ចប់ទៅដោយរលូនកាលពីម្សិលមិញ ដោយរក 4 ក្រុមដែលបន្ដបេសកម្មទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3។

photo of Ganzberg Cup
Ganzberg Cup រដូវកាលទី 3

 

ការប្រកួតពានរង្វាន់ Ganzberg Cup សប្ដាហ៍នេះពិតជាអង្រួនចិត្តអ្នកគាំទ្រមែនទែន ដោយសារតែការប្រកួតរបស់គូទាំង 2 នេះពុំជាល្អមើល ធ្វើឲ្យអ្នកគាំទ្រអង្គុយមិនជាប់កៅអី។ ការប្រកួតសប្ដាហ៍នេះពិតជាស្វិតស្វាញមែនទែន ដោយក្រុមទាំងអស់បានខិតខំប្រឹងប្រែងដើម្បីស្វែងរកកៅអីនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈដែលអ្នកធ្លាក់នឹងអស់ភារៈកិច្ចបន្ដទៅវគ្គបន្ទាប់។ ការប្រកួត Ganzberg Cup រដូវកាលទី 3 នេះពី 1 សប្ដាហ៍ទៅ 1 សប្ដាហ៍ពិតជាប្លែកភ្នែកខ្លាំង ព្រោះក្រុមនីមួយៗបានផ្លាស់ប្ដូរយុទ្ធសាស្រ្ដដើម្បីយកឈ្នះគូរប្រកួត។ ក្នុងសប្ដាហ៍នេះក្រុមដែលបន្ដដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺក្រុម កណ្ដុរសរ និង បងឆើត ហើយក៏ចូលរួមសោកស្ដាយចំពោះក្រុម ឳម៉ាល់ FC និង Sisophon FC ផងដែលធ្លាក់ចេញពីការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ត្រឹមវគ្គ 8 ក្រុមចុងក្រោយ។

photo of Ganzberg Cup
Ganzberg Cup រដូវកាលទី 3

លទ្ធផលការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 8 ក្រុមចុងក្រោយសប្ដាហ៍នេះ។
1. កណ្ដុរសរ FC យកឈ្នះ ឳម៉ាល់ FC ដោយលទ្ធផល 2-1
2. បងឆើត FC យកឈ្នះ Sisophon FC ដោយលទ្ធផល 2-0។

photo of Ganzberg Cup
Ganzberg Cup រដូវកាលទី 3