photo of world cup
ក្រូអាត vs អង់គ្លេស

នៅក្នុងរាត្រីនេះក្រុមខ្លាំងដែលមកពីទ្វីបអឺរ៉ុបទាំងពីរគឺក្រុមជម្រើសជាតិ អង់គ្លេស និង ក្រូអាត ត្រូវប៉ះគ្នាលើសមរភូមិវាលស្មៅបៃតងដើម្បីបន្ដដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រជួបជាមួយ បារាំង ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។

នៅក្នុងរាត្រីថ្ងៃទី 11 ឈានចូល 12 ទាបភ្លឺវេលាម៉ោង 1:00 រំលងអាធ្រាត្រក្រុមជម្រើសជាតិអង់គ្លេសនឹងរង់ចាំទទួលស្វារគមន៍ក្រុមជម្រើសជាតិក្រូអាតនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ការប្រកួតរបស់ក្រុមជម្រើសជាតិទាំងពីរនេះនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋាន Luzhniki ដែលអាចផ្ទុុកអ្នកចូលរួមទស្សនាដល់ទៅ 81,000 នាក់។

រង់ចាំអ៊ុតលទ្ធផលទាំងអស់គ្នានៅក្នុងរាត្រីទាបភ្លឺថ្ងៃទី 12 ខែកក្កដានេះ តើតោស្លូតអង់គ្លេសដែលប្រែខ្លួនជាតោកំណាចវិញនោះអាចបញ្ចប់ដំណើរឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមជម្រើសជាតិក្រូអាតបានទេនៅក្នុងវគ្គ Semi-Final នេះ។

photo of អង់គ្លេស
ក្រុមជម្រើសជាតិ អង់គ្លេស
photo of ក្រូអាត
ក្រុមជម្រើសជាតិ ក្រូអាត