photo of Marcus Rashford
Marcus Rashford ​ជា​ខ្សែ​ប្រយុទ្ធ​ Man Utd

Marcus Rashford ​បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​លេខ​១​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ហើយ ​ក្រោយ​ពី​ការ​ចាកចេញ​ពី​រ​បស់ Lukaku ​។

photo of Romelu Lukaku
Romelu Lukaku ចាកចេញ​ពី​រ​ Manchester United

Rashford ​បាន​បង្ហាញ​សមត្ថភាព​ល្អ​សម្រាប់​ក្រុម Man Utd ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក ​ដោយ​បាន​បង្ហាញ​ខ្លួន​១៧០​ប្រកួត​មក​ហើយ ​និង​បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ក្នុង​ជម្រើស​ជាតិ​អង់គ្លេស​ថែម​ទៀត។ សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ខ្សែ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​នឹង​បាន​តួនាទី​មួយ​ថ្មី​ទៀត ​ព្រោះ​លោក Ole ​បាន​ផ្ដល់​ទំនុក​ចិត្ត​១០០​%​លើ​រូបគេ ​ឱ្យ​លេង​ជា​ខ្សែ​ប្រយុទ្ធ​លេខ​១​របស់​ក្រុម​តែ​ម្ដង។

photo of Marcus Rashford
ខ្សែ​ប្រយុទ្ធ​​ Marcus Rashford ​

កីឡាករ​ដែល​រក​បាន​៣​គ្រាប់​ក្នុង​ការ​ប្រកួត​មិត្តភាព​បើក​រដូវ​កាល​របស់ Man Utd ​កន្លង​ទៅ​នេះ ​ក៏​ទើប​តែ​បន្ដ​កុងត្រា​ថ្មី​នៅ Old Trafford ​ដល់​ឆ្នាំ​២០២៣​ផង​ដែរ។ កុងត្រា​នេះ ​កើត​ឡើង​ដោយសារ​តែ​លោក Ole ​ពេញ​ចិត្ត​ខ្លាំង​លើ​រូបគេ ហើយ​រំពឹង​ថា​នឹង​ក្លាយ​ជា​តួ​អង្គ​សំខាន់​សម្រាប់​ក្រុម​មិន​ខាន៕