photo of Neymar
កីឡាករ Neymar

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមរដ្ឋអាជ្ញាប្រេស៊ីល បានបិទបញ្ចប់ករណីចោទប្រកាន់ពីបទចាប់រំលោភសេពសន្ធវៈ មកលើកីឡាករ  Neymar ដើម្បីបញ្ចប់ករណីចោទប្រកាន់មកលើគាត់។

កីឡាករ Neymar ដែលជាអតីតប្រធានក្រុមជម្រើសជាតិប្រេស៊ីល ត្រូវបានគេចោទប្រកាន់ថាបានចាប់រំលោភតារាម៉ូដែលម្នាក់នៅក្នុងបន្ទប់សណ្ឋាគារក្រុងប៉ារីស កាលពីខែឧសភា កន្លងទៅ ប៉ុន្តែលោក បានអះអាងថា ការជួបគ្នានោះ គឺមានការព្រមព្រៀងគ្នា ហើយក្រុមរដ្ឋអាជ្ញា មិនបានស្វែងរកភស្តុតាគ្រប់គ្រាន់ដើម្បីបន្តរឿងក្តីនេះឡើយ។

photo of Neymar
Neymar

លោករដ្ឋអាជ្ញា Estefania Paulin បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុង Sao Pauloថា មាននូវទំនាក់ស្នេហាដូចកាំរន្ទះ ហើយគេគ្មានភស្តុតាងណាបញ្ជាក់វាគឺជាទង្វើរបំពានផ្លូវភេទនោះទេ។

បច្ចុប្បន្ន ចៅក្រមត្រូវតែចុះហត្ថលេខាបញ្ចប់រឿងក្តីដែលបើកការស៊ើបអង្កេតដោយក្រុមនគរបាលលើករណីចោទប្រកាន់ ហើយក្រុមគ្រួសាររបស់ខ្សែប្រយុទ្ធ ក្លិប Paris St Germain ម្នាក់នេះ សប្បាយចិត្តណាស់នឹងការប្រកាសបញ្ចប់ករណីចាប់រំលោភ។

photo of Neymar
Neymar

ឪពុករបស់គាត់ គឺលោក Neymar Sr បាននិយាយថា ជំហានដ៏វែងមួយត្រូវបានដើររួចហើយ គឺជាជំហានដ៏ធំមួយនៅក្នុងដំណើរដ៏ពិបាកនៅក្នុងរឿងរ៉ាវដ៏អាក្រក់នេះ។

ករណីចាប់រំលោភរបស់កីឡាករ Neymarបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ពេលដែលតារាម៉ូដែលប្រស៊ីលម្នាក់ បានចោទប្រកាន់អតិតខ្សែប្រយុទ្ធក្លិប Barcelona ម្នាក់នេះ ថាបានចាប់រំលោភនាងនៅក្នុងបន្ទប់សណ្ឋាគារ ក្រោយពួកគេបានស្គាល់គ្នាតាមព័ត៌មានសង្គម៕