អ្នក​គាំទ្រ Ultra របស់​ក្លឹប​ Inter Milan បាន​ជំរុញ​គ្នីគ្នា​​មិន​​ឲ្យ​ស្វាគមន៍​ខ្សែ​ប្រយុទ្ធ Romelu Lukaku ​ជាមួយ​នឹង​ទង់​និង​កន្សែង​បង់ក​​របស់​ពួក​គេ​ ​នៅ​ពេល​ដែល​​គេ​ត្រលប់​មក​កាន់​អ៊ីតាលី​វិញ។

Romelu Lukaku
Romelu Lukaku

Lukaku បាន​ចាកចេញ​ពី Inter ទៅ​ចូលរួម​ជាមួយ Chelsea កាល​ពី​រដូវ​ក្ដៅ​មុន​ក្នុង​តម្លៃ​ខ្លួន​៩៧,៥​លាន​ផោន បន្ទាប់​ពី​ចំណាយ​ពេល​២​ឆ្នាំ​ជាមួយ​ក្លឹប។ ប៉ុន្តែ​​គេ​នឹង​ត្រលប់​មក​កាន់​​អ៊ីតាលី​វិញ​ក្នុង​រដូវ​ក្ដៅ​នេះ​ បន្ទាប់​ពី​ខកចិត្ត​ជា​លើក​ពីរ​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៏។

ចេញ​សេចក្ដី​ប្រកាស​​លើ​បណ្ដាញ​សង្គម​មុន​​ការ​ប្រកាស​ជា​ផ្លូវ​ការ​ថា Lukaku នឹង​ត្រលប់​មក​កាន់​កីឡដ្ឋាន San Siro ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Chelsea អ្នក​គាំទ្រ​ Ultra របស់​ក្លឹប​ Inter ​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ជាមួយ​កីឡាករ​សញ្ជាតិ​បែលហ្សិក។

ពួក​គេ​បាន​លើក​ឡើង​ថា អំឡុង​ពេល​លេង​នៅ Inter អ្នក​គាំទ្រ​បាន​ចាត់​ទុក Lukaku ដូច​ជា​ស្ដេច ប៉ុន្តែ​ពេល​នេះ​ជា​កីឡាករ​ធម្មតា​ដូច​គេ​ដូច​ឯង។ កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​ក្បត់​ចិត្ត​របស់​អ្នក​គាំទ្រ​កាល​ពី​រដូវ​ក្ដៅ​មុន ហើយ​មិន​មាន​ការ​ស្វាគមន៍​​ដូច​ជា​​ការ​លើក​ទង់​​​និង​គ្រវី​កន្សែង​បង់​ក​របស់ Inter ​​ដើម្បី​ទទួល​ក្នុង​ការ​ត្រលប់​មក​វិញ​ឡើយ។

ក៏​មិន​ដាច់​ចិត្ត​ពេល​ដែរ អ្នក​គាំទ្រ​នឹង​ផ្ដល់​ការ​ស្រលាញ់​ទៅ​កាន់ Lukaku វិញ​ ប្រសិន​គេ​ចេះ​បន្ទាប​ខ្លួន​និង​ខំប្រឹង​លេង​ដើម្បី​ក្រុម។ Inter បាន​ចំណាយ​ត្រឹម​តែ​៧​លាន​ផោន​ប៉ុណ្ណោះ​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ខាង​លើ​មក​វិញ ខណៈ Lukaku យល់​ព្រម​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​យ៉ាង​ច្រើន៕