Real Madrid អាចនឹងត្រូវបង្ខំចិត្តលក់កីឡាករមួយចំនួនដើម្បីចុះកុងត្រាយកខ្សែការពារ Antonio Rudiger នៅចុងបញ្ចប់នៃរដូវកាលនេះ។

Antonio Rudiger
Antonio Rudiger

កិច្ចសន្យារបស់ Antonio Rudiger ជាមួយ Chelsea នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ មានក្រុមជា​ច្រើន​កំពុងតែចាប់អារម្មណ៍ទៅលើ​កីឡាករវ័យ 28 ឆ្នាំរូបនេះ។ 

ប៉ុន្តែក្លឹប Real Madrid មានភាគរយខ្ពស់ជាងគេក្នុងការនាំយកខ្សែការពារសញ្ជាតិអាឡឺម៉ង់រូបនេះមកចូលរួមជាមួយក្រុម។ យោងតាមការសែត AS ក្លឹប Real Madrid នឹងធ្វើការនាំយក Antonio Rudiger នៅរដូវក្តៅក្រោយ។

ខ្សែការពារកណ្តាលរូបនេះត្រូវការប្រាក់ខែចំនួន 12 លានអឺរ៉ូ (10 លានផោន) ក្នុងមួយឆ្នាំ ប៉ុន្តែ Chelsea ទំនងជាមិនបំពេញតាមការទាមទាររបស់គេនោះទេ។

លោក Carlo Ancelotti ចង់នាំយក Rudiger ចូល ប៉ុន្តែគាត់ប្រហែលជាត្រូវលក់កីឡាករខ្លះដើម្បីជម្រះប្រាក់ខែមួយចំនួនផ្សេងឲ្យបានធូរស្រាលជាមុនសិន។

Gareth Bale, Eden Hazard, Isco, និង Marcelo ស្ថិតក្នុងចំណោមអ្នកដែលអាចនឹងលក់ចេញ នៅចុងបញ្ជប់រដូវកាលនេះ ៕