photo of Alex Oxlade-Chamberlain
Alex Oxlade-Chamberlain កីឡាករជម្រើសជាតិអង់គ្លេស

ខ្សែបម្រើជម្រើសជាតិអង់គ្លេសកីឡាករ Alex Oxlade Chamberlain នឹងខកខាន FIFA World Cup 2018 នៅប្រទសរុស្ស៊ី បន្ទាប់ពីគាត់បានរងរបួសជង្គង់អំឡុងជ័យជម្នះ Champions League 5-2 របស់ Liverpool លើក្រុម Roma កាលពីថ្ងៃអង្គារទី 24ខែមេសាឆ្នាំ 2018។

ពិតណាស់ ខ្សែបម្រើកណ្តាលរូបនេះត្រូវបានសែញចេញពីទីលាននៅដើមតង់ទី1 និងត្រូវបានជំនួសដោយកីឡាករ Georginio Wijnaldum ក្រោយពីការប៉ះទង្គិចជាមួយនឹងខ្សែការពារឆ្វេងរបស់ក្រុម Roma គឺកីឡាករ Aleksandar Kolarov ។

គ្រូបង្វឹក Klopp ក៏បានបង្ហើបដែរថា របួសរបស់គេអាចនឹងធ្ងន់។ បើតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងថា របួសជង្គង់របស់ Chamberlains មិនអាចផ្ដល់ពេលវេលាជាក់លាក់នៃការជាសះស្បើយគេបានឡើយ។ ខណៈដែល World Cup 2018 នៅប្រទសរុស្ស៊ី នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី 14ខែមិថុនាខាមុខនេះ ៕

ប្រភពពី៖ BBC