ខ្សែ​បម្រើ​ James Rodriguez បាន​និយាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ Twitch របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​មិន​ដឹង​ទាំង​ Everton នឹង​ត្រូវ​ប្រកួត​ជា​មួយ​ក្លឹប​ណា​ទេ​នៅ​ថ្ងៃ​ស្អែក​នេះ​។

​ James Rodriguez
​ James Rodriguez

James បាន​និយាយថា​៖” ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​ចាប់​ផ្ដើម​មក​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​ចុះ​។ នៅ​ថ្ងៃ​ឈប់​សម្រាក​សៅរ៍​ អាទិត្យ​ហ្នឹង​ខ្ញុំ​នឹង​អត់​ចូល​រួម​លេង​ទេ​។ ខ្ញុំ​ថែម​ទាំង​មិន​ដឹង​ថា​ Everton នឹង​ត្រូវ​ប៉ះ​ជា​មួយ​ក្លឹប​ណា​ដែរ​។ តើ​មាន​នរណា​អាច​ប្រាប់​ខ្ញុំ​បាន​ទេ?​ “។

កីឡាករ​នេះ​បន្ត​ថា​៖” ខ្ញុំ​គិត​ថា​ការ​ប្រកួត​មួយ​ហ្នឹង​គឺ​នៅ​ដី​គេ​ ព្រោះ​ប្រកួត​លើក​មុន​គឺ​នៅ​ដី​របស់​យើង​។ អូ​ហ្នឹង​ហើយ​ ប្រកួត​តទល់​នឹង​ Leeds ការ​ប្រកួត​ហ្នឹង​ធ្វើ​ឡើង​នៅ​ដី​របស់​ក្លឹប​ហ្នឹង​ ប្រកួត​តទល់​នឹង​លោក​ Marcelo Bielsa ។ ប្រកួត​ហ្នឹង​ពិបាក​ដែរ​។ ចាំ​មើល​ៗនឹង​មាន​អ្វី​កើត​ឡើង​ សង្ឃឹម​ថា​ពួក​គេ​នឹង​ឈ្នះ​ចុះ​ “។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ James ហាក់​បី​ដូច​ជា​ចង់​ចាក​ចេញ​ពី​ Everton ក្រោយ​លោក​ Ancelotti ចេញ​ទៅ​កាន់​ Real Madrid ដោយ​កីឡាករ​នេះ​ធ្លាប់​និយាយ​ថា​នៅ​ក្នុង​រដូវកាល​ទិញ​ដូរ​កីឡាករ​នេះ​ អ្វី​ៗ​អាច​នឹង​កើត​ឡើង​ គេ​មិន​ដឹង​ថា​គេ​នឹង​ត្រូវ​លេង​ណា​ទេ​ ប៉ុន្តែ​គេ​នឹង​ទៅ​កន្លែង​ដែល​ស្រួល​សម្រាប់​គេ​។

ទាក់​ទង​នឹង​ក្លឹប​ដែល​ James អាច​នឹង​ទៅ​នេះ​ ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ អាច​ជា​ក្លឹប​ AC Milan និង​ក្លឹប​ Atletico Madrid ៕