photo of france vs belgium
france vs belgium

នៅរាត្រីថ្ងៃទី 10 ចូល 11 ទាបភ្លឺនេះការប្រកួតគូរបើកឆាកវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World រវាងក្រុមជម្រើសជាតិបារាំងនិងប៊ែលហ្ស៊ិកនឹងមកដល់ គណៈដែលអ្នកគាំទ្រជាច្រើនកំពុងរង់ចាំការប្រកួតដ៏អស្ចារ្យរបស់ក្រុមទាំងពីរ។

ការប្រកួតរបស់ក្រុមជម្រើសជាតិទាំងពីរនឹងចាប់ផ្ដើមឡើងនៅវេលាម៉ោង 1:00 ទាបភ្លឺដែលការប្រកួតរវាងបារាំងនិងប៊ែលហ្ស៊ិកនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋាន Saint Petersburg ប្រទេសរុស្សីដែលអាចផ្ទុកអ្នកទស្សនាដល់ទៅ 64,468 នាក់។

france vs belgium
france vs belgium

ការប្រកួតរវាងប៊ែលហ្ស៊ិកនិងបារាំងនេះមិនមែនទើបតែជួបគ្នានៅក្នុងការប្រកួតនេះទេ ពោលគឺក្រុមទាំងពីរធ្លាប់មានប្រវតិ្តជួបគ្នាដល់ទៅ 73 លើកឯណោះ ដោយក្រុមជម្រើសជាតិប៊ែលហ្ស៊ិកឈ្នះច្រើនជាងបារាំងនៅក្នុងជំនួបដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ ក្នុងជំនួបប៉ះគ្នាទាំង 73 ដងនេះគឺប៊ែលហ្ស៊ិកឈ្នះបារាំង 30 ដង ស្មើ 19 ដង និងចាញ់ 24 ដង។ ជំនួបប៉ះគ្នា 5 ដងចុងក្រោយគឺប៊ែលហ្ស៊ិកឈ្នះ 2 ស្មើ 1 និងចាញ់ 1៖
1. ថ្ងៃទី 08/06/2015 ប៊ែលហ្ស៊ិក 4-3 បារាំង
2. ថ្ងៃទី 15/08/2013 ប៊ែលហ្ស៊ិក 0-0 បារាំង
3. ថ្ងៃទី 16/11/2011 ប៊ែលហ្ស៊ិក 0-0 បារាំង
4. ថ្ងៃទី 19/02/2004 ប៊ែលហ្ស៊ិក 0-2 បារាំង
5. ថ្ងៃទី 19/05/2002 ប៊ែលហ្ស៊ិក 2-1 បារាំង

រង់ចាំមើលថាយប់ទាបភ្លឺថ្ងៃទី 11 នេះតើបារាំងអាចបញ្ចេញថ្វីជើងទម្លាក់ក្រុមប៊ែលហ្ស៊ិកត្រឹមវគ្គ Semi-Final នេះបានទេ? កុំភ្លេចរង់ចាំអ៊ុតលទ្ធផលទាំងអស់គ្នា។