រូបកាតសន្លឹក Ronaldo កាលនៅ Sporting Lisbon ដាក់ដេញថ្លៃបានតម្លៃក្បែរ ១សែនដុល្លា
រូបកាតសន្លឹកសម្រាប់ក្មេងលេង ដែលជារូបភាពរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo កាលខ្លួនបង្ហាញខ្លួនបង្ហាញខ្លួនក្នុងក្រុមឈុតធំដំបូងបំផុតនៅក្នុងអាជីពអាជីពបាល់ទាត់ គឺកាលលេងនៅ Sporting Lisbon នៅរដូវកាលឆ្នាំ ២០០២/០៣ ត្រូវបានគេដាក់ដេញថ្លៃនៅសហរដ្ឋអាមេរិកដោយលក់បានក្នុងតម្លៃ ៨ម៉ឺនដុល្លារឯណោះក្នុងមួយសន្លឹក។

រូបកាតសន្លឹកនេះត្រូវបានផលិតដោយក្រុមហ៊ុនអ៊ីតាលីមួយ កាលពីកំឡុងរដូវកាលឆ្នាំ ២០០២/០៣ ដោយក្នុងពេលនោះ Ronaldo មានអាយុប្រហែល ១៨ឆ្នាំប៉ុណ្ណោះដោយទើបតែចាប់អាជីពបាល់ទាត់នេះដំបូងៗ។
កាតប្រភេទនេះ ដែលត្រូវបានផលិតក្នុងឆ្នាំខាងលើត្រូវបានគេដឹងថា ធ្លាប់ផលិតច្រើនសន្លឹកណាស់ ក៏ប៉ុន្តែនៅពេលបច្ចុប្បន្នមានត្រឹមតែ ២០០សន្លឺក ដោយរូបកាតដែលនៅស្អាតល្អបែបនេះមានត្រឹមតែ ២០សន្លឹកប៉ុណ្ណោះ ដែលជាហេតុនាំកាតនេះមានតម្លៃថ្លៃបែបនេះ៕