ខ្សែ​ប្រយុទ្ធ Salah នៅ​តែ​​ដើរ​តួ​សំខាន់​ត្រឹម​សប្ដាហ៍​ទី៣ នៅ Premier League ​ក្រោយ​គេ​រក​បាន ២ គ្រាប់​​​ដែល​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ឈ្នះ Arsenal ​៣-១។

Premier League
Premier League

ខ្សែ​ប្រយុទ្ធ Teemu Pukki របស់ Norwich ​ក្លាយ​ជា​កីឡាករ​ទី២​ក្នុង​ប្រវត្តិ​សាស្ត្រ  Premier League ដែល​​អាច​រក​បាន​ ៥ គ្រាប់​ក្នុង ៣ ប្រកួត​ដំបូង។ Teemu Pukki រក​បាន​១​គ្រាប់ យប់​មិញ ពេល​ក្រុម​​ទើប​ឡើង​មក​ពី Championship ចាញ់ Chelsea ​៣-២។ កីឡាករ​​ទី១​ ដែល​ស៊ុត ៥ គ្រាប់​នៅ Premier League ​​ក្នុង​៣​លើក​ដំបូង​ គឺ Pavel Pogrebnyak ដែល​គេ​​ស៊ុត​ ៥ គ្រាប់​សម្រាប់ Fulham នៅ​ឆ្នាំ ២០១២។

អ្នក​ចាត់​ការ​ថ្មី Frank Lampard បាន​ដឹក​នាំ​ក្រុម Chelsea រក​ជ័យជម្នះ​ដំបូង ​នៅ ក្របខ័ណ្ឌ Premier League ​ក្រោយ​ឈ្នះ ក្រុម​ម្ចាស់​ផ្ទះ Norwich City ​៣-២  ​យប់​មិញ និង អាច​និយាយ​ថា​វា​ជា​ជ័យជម្នះ​ក្រៅ​ដី​លើក​ដំបូង​ដែរ។

គិត​ត្រឹម​ថ្ងៃ​សៅរ៍​យប់​មិញ ​អ្នក​ស៊ុត​បាន​ច្រើន​ជាង​គេ​គឺ Teemu Pukki (៥គ្រាប់) , Raheem Sterling (៤គ្រាប់) , Mohamed Salah (៣គ្រាប់) និង Ashley Barnes (៣គ្រាប់)។

ខ្សែ​ការពារ Van Aanholt បង្កើត​ប្រវត្តិ​សាស្ត្រ​នៅ​ទឹក​ដី Old Trafford។ គេ​ក្លាយ​ជា​ខ្សែ​ការពារ​​ក្រុម​ភ្ញៀវ​ដំបូង​ដែល​អាច​ស៊ុត​​គ្រាប់​ជ័យជម្នះ​ចុង​​ម៉ោង​​​ទល់​នឹង​ក្រុម Man United ​ក្នុង​ប្រវត្តិ​សាស្ត្រ។

Liverpool ​ស្តិត​នៅ​កំពូលតារាង​ដោយ ​មាន​ ៩ពិន្ទុ​ក្នុង​ជ័យជម្នះ ៣ លើក​ជាប់​គ្នា តាម​ពី​ក្រោយ​ដោយ​ Arsenal មាន ៦ ពិន្ទុ។