Harry Maguire ខ្សែការពារអង់គ្លេស គឺជាខ្សែការពារដែលមានតម្លៃផ្ទេរបំផុតលើលោក បំបែកកំណត់ត្រានៅឆ្នាំ ២០១៩នេះ បន្ទាប់ពីផ្ទេរពីក្លឹប Leicester ទៅកាន់ Manchester United ក្នុងតម្លៃជាង ៨០លានផោន។

photo of Harry Maguire
Harry Maguire

តម្លៃនេះ ជាតម្លៃមួយដែលធ្វើឲ្យគ្រប់គ្នា តែងតែចង់តាមដានមើល Maguire គ្រប់ពេលវេលា ដើម្បីឲ្យដឹងថា តើគេមានសមត្ថភាពសក្តិសមនឹងតម្លៃហ្នឹង ឬ អត់? ប៉ុន្តែស្របពេលជាមួយគ្នា Maguire ក៏ជាកីឡាករម្នាក់ ដែលមានលក្ខណៈពិសេសៗ ដែលលោកអ្នកគួរតែស្វែងយល់ផងដែរ។ លក្ខណៈពិសេសនោះ មានដូចតទៅ៖

១. ជាសិស្សជាប់និទេ្ទស A នៅសាលា

មិនត្រឹមតែមានទេពកោសល្យលើទីលានប្រកួតតាំងពីកុមារភាព ប៉ុន្តែ Maguire ក៏ជាសិស្សពូកែក្នុងថ្នាក់ផងដែរ។ អតីតនាយកសាលាដែល Maguire បានរៀន បាននិយាយថា Maguire គឺជាសិស្សល្អម្នាក់ ដែលមិនដែលតែងតែឧស្សាហ៍ព្យាយាមក្នុងការសិក្សា ហើយមានទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ និងគ្រូបង្រៀនទាំងអស់។ គ្រូគេ ធ្លាប់និយាយថា បើ Maguire រៀនពូកែម្លឹងៗ គេអាចរៀនជំនាញជំនួញ ឬ គណនេយ្យ បានយ៉ាងល្អ នៅមហាវិទ្យាល័យ។ ប៉ុន្តែដោយសារចំណូលចិត្តបាល់ទាត់ Maguire មិនបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យទេ ដោយគេបានត្រឹមបញ្ចប់សញ្ញាបត្រ ក្នុងវិទ្យាល័យ St Mary’Roman Catholic ក្នុងទីក្រុង Chesterfield។

២. មានទេពកោសល្យពិសេសលើកីឡាផ្សេងទៀត ក្រៅពីបាល់ទាត់

កាលពីកុមារភាព Maguire លេងគ្រប់ប្រភេទកីឡាករ ដោយមិនផ្តោតតែលើបាល់ទាត់នោះឡើយ! ប៉ុន្តែក្រោយមកទើបនៅវ័យជំទង់ គាត់ចាប់អារម្មណ៍បាល់ទាត់ខ្លាំង។ ដូច្នេះ ក្រៅពីបាល់ទាត់ Maguire ក៏អាចលេងកីឡាបាល់ឱប និង hockey បានយ៉ាងស្ទាត់ជំនាញ ដែលនៅពេលគាត់លេងជាមួយមិត្តរួមក្រុម ពួកគេពិបាកយកឈ្នះគាត់ណាស់។

៣. បងប្អូនសុទ្ធតែជាកីឡាករបាល់ទាត់

ប្អូនប្រុសរបស់ Maguire គឺសុទ្ធតែជាកីឡាករបាល់ទាត់ ដោយ Laurence កំពុងលេងឲ្យក្លឹប Chesterfield ហើយ Joe លេងក្នុងក្លឹបមួយ ក្នុងក្របខណ្ឌ Northern Premier League ក្នុងទីក្រុង Gainsbourough Trinity។

៤. Harry មិនមែនជាត្រកូលរបស់គាត់ទេ

ឈ្មោះពេញរបស់គាត់ គឺ Jacob Harry Maguire មិនមែនផ្តើមពី Harry នោះទេ!

៥. គាត់ទៅមើលការប្រកួត Euro ២០១៦ ក្នុងនាមជាអ្នកគាំទ្រ

ពេលនោះ Maguire ទើបតែបានជាប់ចូលលេងនៅក្របខណ្ឌ Premier League ជាមួយ Hull City ហើយក៏ធ្វើដំណើរទៅកាន់ប្រទេសបារាំង ជាមួយមិត្តភក្តិ ដើម្បីអបអរក្រុមជម្រើសជាតិអង់គ្លេស ដូចអ្នកគាំទ្រផ្សេងទៀត។ ក្រោយមក គាត់ក៏ក្លាយជាកីឡាករម្នាក់ ដែលលោក Gareth Southgate ជ្រើសរើសក្នុងក្រុមជម្រើសជាតិ នៅឆ្នាំ ២០១៨ ដើម្បីចូលលេងបាល់ទាត់ពិភពលោក នៅរុស្ស៊ី ហើយគាត់ក៏ក្លាយជាវីរបុរសម្នាក់ ជួយឲ្យអង់គ្លេស បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

៦. អ្នកគាំទ្រចង់ឲ្យរូបរបស់គាត់ ត្រូវបានដាក់លើក្រដាសប្រាក់ ៥០ផោនថ្មី

ដោយភាពអស្ចារ្យពីការប្រកួត World Cup ឆ្នាំ ២០១៨ អ្នកគាំទ្រ ក៏បានសរសេរញត្តិមួយ ស្នើសុំឲ្យរដ្ឋាភិបាលអង់គ្លេស ដាក់រូប Maguire លើក្រដាសប្រាក់ ៥០ផោន។ ញត្តិពេលនោះ មានអ្នកចុះហត្ថលេខាគាំទ្រ រហូតដល់ទៅ ៥ម៉ឺននាក់ ប៉ុន្តែគាត់មិនត្រូវបានជ្រើសរើសទេ គឺគេសម្រេចចិត្តយកអ្នកពូកែគណិតវិទ្យាម្នាក់ ឈ្មោះ Alan Turing ដាក់វិញ។

៧. Rio Ferdinand និង John Terry គឺជានិមិត្តរូបរបស់គាត់

នេះជាហេតុផល ដែល Maguire ក្លាយជាខ្សែការពារ នោះក៏ព្រោះតែនិមិត្តរូបរបស់គាត់ គឺជាខ្សែការពារក្លឹបកំពូលៗនៅអង់គ្លេស គឺ Rio Ferdinand និង John Terry។ ហើយគេក៏គិតថា Maguire នឹងមានវាសនាដូចកីឡាករទាំង ២នេះដែរ។