ឧទ្ធម្ភាគចក្រ​មួយគ្រឿងបានផ្ទុះឆេះបន្ទាប់ពីធ្លាក់នៅក្បែរកីឡដ្ឋាន King Power ត្រឹមតែ ១ ម៉ោង ក្រោយការប្រកួត Premier League រវាងក្រុម Leicester City ដែលបានប្រកួតស្មើគ្នា ១ ទល់នឹង១ ជាមួយនឹងក្រុម West Ham United ។

photo of Vichai Srivaddhanaprabha
ឧទ្ធម្ភាគចក្រ​លោក Vichai Srivaddhanaprabha បានផ្ទុះឆេះបន្ទាប់ពីធ្លាក់

ក្នុងនោះដែរ លោក Vichai Srivaddhanaprabha ដែលជាម្ចាស់ក្លិប Leicester City ក៏មានវត្តមានក្នុងឧទ្ធម្ភាគចក្រ​នេះផងដែរ ជាមួយនឹងមនុស្សចំនួន ៤ នាក់ទៀត​ ហើយជាអកុសលមនុស្សទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្រ​នេះ បានស្លាប់បាត់បង់ជីវិតទាំងអស់ ។

ក្រៅ​ពី​មហា​សេដ្ឋី​ដែល​ជា​ម្ចាស់​ក្លឹប​ទទួល​មរណភាព​ ក៏​មាន​មនុស្ស ​៤ ​នាក់​ផ្សេង​ទៀត ​ក្នុង​នោះ​បុគ្គលិក​របស់​លោក ​២​ នាក់​ឈ្មោះ​ Suknamai និង​ Koveporn ព្រម​ទាំង​អ្នក​រួម​ដំណើរ​ឈ្មោះ​ Roza Lechowicz ហើយ​អ្នក​បើក​យន្តហោះ​ Eric Swaffer សុទ្ធ​តែ​ស្លាប់​ទាំង​អស់ ដែលក្នុងនោះក៏មានអតីតកញ្ញាឯកថៃផងដែរ​។

គួរបញ្ជាក់ផងដែរថា Leicester បានឈ្នះ Premier League ជាប្រវត្តិសាស្ត្រក្រោមការវិនិយោគរបស់លោក Srivaddhanaprabha ដែលជាជនជាតិថៃតាម​ទម្លាប់​ម្ចាស់​ក្លឹប​​ជនជាតិ​ថៃ ហើយជាទម្លាប់លោក​តែង​តែជិះ​​ឧទ្ធម្ភាគចក្រ​ចេញ​ពី​កន្លែង​ប្រកួត​ដើម្បី​បញ្ចៀស​ការ​ស្ទះ​ចរាចរណ៍៕

 

គួរេម្លឹកដែរថា ម្ចាស់ក្លឹប Leicester លោកមហាសេដ្ឋី Srivaddhanaprabha បានទិញក្លឹប Leicester ក្នុងតម្លៃ ៥៧លានដុល្លារ កាលពីឆ្នាំ ២០១០។ ជាឆ្នាំដែលក្លឹប Leicester បានឡើងមកលេងនៅក្របខណ្ឌ Premier League ហើយបន្ទាប់មកនៅរដូវកាល ២០១៥-២០១៦ ក្លឹប Leicester បានក្លាយជាជើងឯក Premier League ជាលើកដំបូងដែលមិនគួរឲ្យជឿ៕