photo of Neymar
Neymar of Paris Saint-Germain

យោងតាមសារព័ត៌មានអេស្ប៉ាញ Diario Gol បានអោយដឹងថា Real Madrid មានបំណងលក់កីឡាករ Cristiano Ronaldo ដើម្បីទិញយកកីឡាករ Neymar ហើយពួកគេក៏ចង់ផ្តល់ទឹកប្រាក់ 100 លានអឺរ៉ូបន្ថែមទៀតដល់ PSG ។

ពួកគេរាយការណ៍ថាប្រធានក្លឹប Real Madrid លោក Florentino Perez ត្រូវបានគេជក់ចិត្តនឹងទេពកោសល្យរបស់កីឡាករសញ្ចាតិ ប្រេស៊ីលខាងលើនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះគាត់បានប្តេជ្ញាចិត្តនិងទិញ Neymar ទៅបន្ថែមក្រុមរបស់គាត់អោយបាន ។

លើសពីនេះទៀតពួកគេបានអះអាងថា Cristiano Ronaldo មានបញ្ហានៅក្នុងក្លឹប ហើយទាមទារកិច្ចសន្យាថ្មីមួយជាមួយប្រាក់ខែយ៉ាងហោចណាស់ស្មើ Messi ។

សារព័ត៌មាន Diario Gol រាយការណ៍ថា នោះហើយជាមូលហេតុដែលពួកគេចង់ជំនួសគាត់ ជាមួយកីឡាករម្នាក់ទៀត ដែលមានសក្តានុពលក្នុងការឈ្នះពានរង្វាន់ Ballon d’Or នាពេលអនាគត ។ ពួកគេនិងលក់ Ronaldo និងថែមលុយ 100 លានអឺរ៉ូបបន្ថែមទៀត សម្រាប់ការនាំយកកីឡាករសញ្ចាតិប្រេស៊ីលនេះមករួមក្រុម។