photo of Alexis Sanchez
កីឡាករ Alexis Sanchez

យោងតាមរបាយការណ៍មួយនៅក្នុងប្រទេសអ៊ីតាលីបានអោយដឹងថាការផ្លាស់ប្តូរក្នុងលក្ខខណ្ឌជើងរបស់កីឡាករ Alexis Sanchez ពីក្រុម Manchester United ទៅកាន់ Inter Milan កំពុងតែខិតជិតបញ្ចប់ហើយ ។

ជាក់ស្តែងកីឡាករវ័យ ៣០ ឆ្នាំ ដែលបានជួបបញ្ហាជាច្រើននៅក្នុងក្រុមបិសាចក្រហមរូបនេះ កំពុងចរចាជាមួយក្រុមនៅក្របខណ្ឌ Serie A លើកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលមួយរដូវកាលពីទឹកដី Old Trafford ។

ហើយយ៉ាងណាមិញក្នុងពេលឥឡូវនេះការផ្ទេរក៏ខិតជិតបញ្ចប់ហើយ ជាមួយនឹងក្លឹបទាំងពីទំនងជានឹងបញ្ចប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយនេះនៅថ្ងៃច័ន្ទខាងមុខ នេះបើយោងតាមការចេញផ្សាយរបស់កាសែតអ៊ីតាលីជាច្រើនរួមមាន La Gazzetta dello Sport និង Tuttosport ។

មិនតែប៉ុណ្ណោះរបាយការណ៍ទាំងនេះបានរាយការណ៍ថាក្លឹបទាំងពីរសង្ឃឹមថានឹងយល់ព្រមចំពោះការផ្លាស់ប្តូរនេះ បន្ទាប់ពីបង្កើនតួលេខប្រាក់ខែដល់ ៤.២ លានផោន ៕