គូ​ប្រកួតសម្រាប់​វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ KMH Champions League រដូវកាល២០១៧/២០១៨ ត្រូវបានរកឃើញរួចរាល់ហើយ កាលពីល្ងាចយម់មិញនេះ ។

photo of លទ្ធផលចាប់គូ KMH Champions League វគ្គ១៦ក្រុម​
លទ្ធផលចាប់គូ KMH Champions League វគ្គ១៦ក្រុម​

ក្នុងការ​ចាប់គូដែល​មាន​វត្តមានលោក កៅ មករា ប្រធានគណៈកម្មការបច្ចេកទេសពានរង្វាន់ KMH (KMH Champions League & KMH Cup U18) ព្រមទាំងគណៈកម្មការរៀបចំ និង មាន​ការចូលរួម​ពី​តំណាង​ក្រុមទាំង១៦ ក្រុម​មាន​លំដាប់ទី១ ត្រូវជួប​ក្រុម​បញ្ចប់នៅ​លេខ៤ តាមពូលផ្សេងៗ និង លេខ២ ប៉ះក្រុម​លេខ៣ ដោយមិន​ជួបក្រុមដែលឡើងពីពូលតែមួយទេ។

សម្រាប់កាលបរិច្ឆេទដោះដូរកីឡាករមុនវគ្គ១៦ក្រុមចុងក្រោយនេះនឹងបិទ​បញ្ចប់នៅម៉ោង៥ល្ងាច ថ្ងៃពុធ ទី៣០ ឧសភា៕

ប្រភពពី៖ keiladaily