កាលពីម្សិលមិញ បេក្ខភាពទាំង១៦ក្រុមដែលបានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់ UEFA Champions League បានចាប់ឆ្នោតរកឃើញគូប្រកួតរៀងៗខ្លួនហើយ សម្រាប់ការប្រកួតនៃវគ្គ១៦ចុងក្រោយ។

លទ្ធផលនៃការចាប់ឆ្នោតបានរកឃើញក្រុមដែលត្រូវប្រកួតគ្នាដូចតទៅ៖

  • Dortmund vs Paris Saint-Germain
  • Real Madrid vs Man City
  • Atalanta vs Valencia
  • Atletico Madrid vs Liverpool
  • Chelsea vs Bayern Munich
  • Lyon vs Juventus
  • Tottenham Hotspur vs RB Leipzig
  • Napoli vs Barcelona

ការប្រកួតជើងទី១នៃវគ្គ១៦ក្រុម នឹងធ្វើឡើងក្នុងសប្ដាហ៍ទី៣ និងទី៤ នៃខែកុម្ភៈ ឆ្នាំ២០២០ ខណៈជើងទី២ នឹងធ្វើឡើងក្នុងសប្ដាហ៍ទី១ និងទី២ នៃខែមីនា ឆ្នាំ២០២០។

គួរឲ្យដឹងដែរថា កាលពីរដូវកាលមុន ពានរង្វាន់ក្លិបអាជីពកម្រិតកំពូលប្រចាំទ្វីបអឺរ៉ុបមួយនេះ ត្រូវបានគ្រងជើងឯកដោយក្លិបអង់គ្លេស Liverpool និងជើងឯករងបានទៅលើក្រុមអង់គ្លេសដូចគ្នាគឺ Spurs៕