photo of Hun Sen Cup 2018
Hun Sen Cup 2018

គណៈកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានធ្វើការចាប់ឆ្នោតជ្រើសរើសគូប្រកួតនៃវគ្គ ៨ក្រុមចុងក្រោយ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន លើកទី ១២ ក្នុងឆ្នាំ​ ២០១៨ ដោយរកឃើញជាផ្លូវការហើយ។

លទ្ធផលនៃការចាប់ឆ្នោតបង្ហាញថា៖

-បឹងកេត ជួប ណាហ្គាវើល

-អគ្គស្នងការដ្ឋាននគរបាលជាតិ ជួប កោះកុង ឬ យុវជនសាលាបាល់ទាត់បាទី U-18

-ក្រសួងការពារជាតិ ជួប ព្រះខ័នរាជស្វាយរៀង

-អង្គរថាយហ្គឺរ ជួប ភ្នំពេញក្រោន

ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនេះ នឹងធ្វើឡើងនៅថ្ងៃទី ១ ខែ​សីហា សម្រាប់ជើងទីមួយ គ្រាដែលជើងទីពីរ នឹងធ្វើនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ ៕

photo of Hun Sen Cup 2018
Hun Sen Cup 2018
photo of Hun Sen Cup 2018
Hun Sen Cup 2018