លទ្ធផលការចាប់ឆ្នោត ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន វគ្គ ៨ក្រុមចុងក្រោយថ្នាក់ខេត្ត
លទ្ធផលនៃការចាប់ឆ្នោតផ្គូផ្គង់ការប្រកួតពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០១៨ វគ្គជម្រុះថ្នាក់ខេត្ត ក្នុងវគ្គ៨ក្រុមចុងក្រោយ បានបញ្ចប់ជាផ្លូវការហើយ ជាមួយនឹងលទ្ធផលសុទ្ធតែគូខ្លាំងៗត្រូវប៉ះគ្នា ក្នុងវគ្គនេះ។

ក្រឡេកមកមើលក្រុមទាំង៨ មុនការចាប់ឆ្នោតមកដល់ ក្រុមដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ នៃវគ្គជម្រុះថ្នាក់ខេត្តរួមមាន មណ្ឌលគីរី, កោះកុង, កំពត, ព្រៃវែង, គីរីវង់អែហ្វស៊ី, ស៊ីម៉ាក់អែហ្វស៊ី, យុវជនសាលាបាទី និងខេត្តកំពង់ចាម។
កម្មវិធីប្រកួតវគ្គនេះ នឹងធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។ ក្រោយប្រកួតចប់ នឹងធ្វើការចាប់គូវគ្គ ៤ ក្រុមចុងក្រោយម្ដងទៀត នៅថ្ងៃសុក្រសប្ដាហ៍ក្រោយ ដែលត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១១ ព្រឹកនៅទីតាំងខាងលើដដែល។ ការប្រកួតថ្នាក់ខេត្តនេះធ្វើឡើងតែមួយជើងប៉ុណ្ណោះ ដោយចាញ់ធ្លាក់៕