photo of Futsal League
ការ​ប្រកួត​ Futsal League 2018 ​សប្តាហ៍​ទី១៣

លទ្ធផលការប្រកួតបាល់ទាត់ថ្នាក់ជាតិ Futsal League 2018 ក្នុងវគ្គសន្សំពិន្ទុប្រចាំសប្តាហ៍ទី១៣ នាថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០១៨ ដែលមាន១០ក្រុមចូលរួម ធ្វើនៅលើទីលាន ដឹប្លូស្ព័ត តែ១គត់។
សម្រាប់ក្រុមដែលមានពិន្ទុខ្ពស់ គឺដោនថោនស្ព័ត ដោយឆ្លងកាត់១៣ប្រកួត ឈ្នះ៩ ស្មើ៣ ចាញ់១ រកបាន ៣០ពិន្ទុឈរនៅកំពូលតារាងបណ្តោះអាសន្ន បើមើលទៅក្រុមដែលជាម្ចាស់ជើងឯក ឆ្នាំ២០១៧ ក្រុម ស.ស.យ.ក កំចាយមារហាក់ថមថយទម្រង់លេងដែលពួកគេជួបជាមួយក្រុមមានកម្រិតលេងខ្លាំង ក្រោយចាញ់ក្រុម ហូមស្ព័ត FC ៩-៨ ស.ស.យ.ក កំចាយមារ។

សម្រាប់ក្រុមដែលទទួលបានលទ្ធផលល្អក្នុងការប្រកួតនាសប្តាហ៍ទី១៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ មានដូចខាងក្រោម៖

photo of Futsal ​League
លទ្ធផល​ការ​ប្រកួត​សប្តាហ៍​ទី១៣​ បាល់​ទាត់​ក្នុង​សាល​ Futsal ​League ​ថ្នាក់ជាតិ​

១៖ ហូមស្ព័ត FC ៩-៨ ស.ស.យ.ក កំចាយមារ
២៖ ដោនថោនស្ព័ត ៣-៣ ឆន្ទៈកីឡា FT
៣៖ អាណាចក្របៃតង ៨-៦ ផេនដា FC។

លទ្ធផលសម្រាប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨
១៖ ហ្វេនស្ព័ត FT ១០-៩ ប៊ី អេ យូណៃធីត
២៖ ឪម៉ាល់ FC ៨-២ យុវជន ៧មករា។

សូមបញ្ជាក់ថា សម្រាប់លទ្ធផលការប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ក្នុងសាល ប្រចាំសប្តាហ៍ទី១៣ គឺធ្វើឡើងជាលក្ខណៈប្រកួតបែបលីគតាមប្រព័ន្ធលីគ២ជុំ (វិលជុំសន្សំពិន្ទុ)៕

ប្រភព៖ khmertalking