លទ្ធផលចាប់ឆ្នោត UEFA Champions League ចេញហើយ !
លទ្ធផលនៃការចាប់ឆ្នោតរើសពូលក្នុងវគ្គសន្សំពិន្ទុនៃព្រឹតិ្តការណ៍ UEFA Champions League បានប្រព្រឹត្តទៅនៅទីក្រុងម៉ូណាកូបានបញ្ចប់ទៅកាលពីយប់មិញ ខណៈការប្រកួតនឹងចាប់ផ្ដើមនៅខែក្រោយទៅរយៈពេល៧ខែទើបរកឃើញក្រុមឡើងទៅប្រកួតយកពាននៅកីឡដ្ឋាន Wanda Metropolitano នៅប្រទេសអេស្ប៉ាញ។
អ្នកទស្សនាទាំងអស់នឹងផ្តោតទៅលើក្លឹប Real Madrid ដែលប៉ុនប៉ងចង់ក្លាយជាក្លឹបដំបូងគេបង្អស់ក្នុងសម័យកាលថ្មីដែលអាចលើកពាន UEFA Champions League ៤ឆ្នាំជាប់ៗគ្នា ថ្វីបើក្លឹបនេះ ទើបតែបានបាត់បង់កំពូលកីឡាកររកគ្រាប់បាល់ជាប់កំណត់ត្រារបស់ខ្លួនគឺកីឡាករ Cristiano Ronaldo ក៏ដោយ។
នេះជាលទ្ធផលនៃការចាប់ឆ្នោតសម្រាប់ពូលនីមួយៗ៖

ការប្រកួតជុំទីមួយ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែកញ្ញា ខណៈដែលវគ្គសន្សំពិន្ទុនឹងត្រូវបញ្ចប់នៅថ្ងៃទី ១១-១២ ខែធ្នូ ហើយវគ្គ ១៦ក្រុមចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែធ្នូ។

គួរបញ្ជាក់ថា កីឡាករ Luka Modric ទទួលបានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ UEFA ក្នុងពិធីចាប់ឆ្នោតរើសពូលសម្រាប់ការប្រកួត UEFA Champions League កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣០ ខែសីហា ឆ្នាំ២០១៨ ផងដែរ។
តើអ្នកគិតថាពូលមួយណាដែលមានជើងខ្លាំងច្រើន? តើក្លឹប Real Madrid អាចការពារតំណែងជើងឯករបស់ខ្លួនដោយគ្មានវត្តមាន Ronaldo បានដែរឬទេ? ឬក៏មានម្ចាស់ជើងឯកផ្សេងទៀត? សូមចូលរួមយោបល់របស់អ្នកនៅក្នុងប្រអប់សម្រាប់បញ្ចេញយោបល់៕