លទ្ធផល 0-0 កាលពីយប់មិញធ្វើអោយក្រុម Barcelona ធ្លាក់ពិន្ទុជាលើកទី 1 ក្នុងក្របខ័ណ្ឌ Champions League

ក្រុម Barcelona បានធ្លាក់ពិន្ទុជាលើកទី 1 ក្នុងក្របខ័ណ្ឌ Champions League នៅឆ្នាំនេះខណៈដែលពួកគេត្រូវបានចាប់ប៉ះក្រុម Olympiakos កាលពីយប់មិញ។
Barcelona ខំប្រឹងបុកជាខ្លាំងលើក្រុម Olympiakos ប៉ុន្តែចុងក្រោយនៅតែមិនអាចរកគ្រាប់បាល់បាន បានត្រឹម ០-០ ហើយវាក៏ជាការប្រកួតលើកដំបូងក្នុងរយៈពេល៥ឆ្នាំ ដែល Barca មិនអាចរកគ្រាប់នៅ Group Stage ក្នុង UCL។
Barca នៅលំដាប់ក្រុមកំពូល D ដោយមាន 3 ពិន្ទុបន្ទាប់ពី ក្រុម Juventus បានស្មើគ្នា 1-1 ជាមួយក្រុម Sporting Lisbon។
លោក Ernesto Valverde ដែលបានវិលត្រឡប់ទៅកាន់អតីតក្លឹបរបស់លោក ហើយបានដឹកនាំក្រុមរបស់លោកគឺ Barca ឱ្យទទួលបាន 10 ពិន្ទុ ក្នុង 4 ប្រកួត។
ក្រោយចប់ការប្រកួតខ្សែការពារបាននិយាយថា៖ “ត្បិតតែការប្រកួតនេះស្មើ តែមានអារម្មណ៍ដូចចាញ់អញ្ចឹង។ ច្បាស់ណាស់ពួកយើងត្រូវការឈ្នះនិងមានគ្រាប់បាល់ តែពួកយើងមិនអាចធ្វើបាន”៕
ចំណែក ក្រុម Juventus ដែលបានទទួលជ័យជម្នះពីរលើកស្មើគ្នានិងចាញ់តែមួយនោះនៅតែបីពិន្ទុដាច់ពីក្រុម Sporting ក្នុងចំណាត់ថ្នាក់ទី 3 ។
ក្រោយ Gonzalo Higuaín បានរកគ្រាប់បាល់តាមស្មើវិញជាមួយនឹងការនៅសល់រយៈពេល 11 នាទីក្រោយពី Bruno César បានជួយឱ្យ Sporting នាំមុននៅតង់ទី 1 ។
ការស៊ុតបាល់បញ្ចូលទីចុងក្រោយបានបង្ហាញថា Juventus នៅតែមានជំហររឹងមាំដើម្បីឈានទៅវគ្គបន្ត។
ប្រភពពី៖ bbc.com