អតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane ត្រូវបានរាយការណ៍ថានឹងចូលរួម Juventus ម្ដងទៀតក្នុងនាមជាទីប្រឹក្សានាយកបច្ចេកទេសរបស់លោក Fabio Paratici ដែលកំពុងដឹកនាំនៅក្លឹបយក្សអីុតាលីនេះ។

Zinedine Zidane
Zinedine Zidane

ចាប់តាំងពីចូលនិវត្តន៍ពីកីឡាករបាល់ទាត់មកពី Zidane ត្រូវបានគេតែងតាំងជាគ្រូបង្វឹករបស់ក្លឹប Bernabeu ដោយមកជំនួសលោក Rafa Benitez នៅឆ្នាំ 2016 ។ ហើយគាត់ក៏បានចាក់ចេញពីក្លឹបនេះបន្ទាប់ពីជួយឈ្នះពាន Champion League 3ឆ្នាំជាប់ៗគ្នាកាលថ្ងៃសៅរ៍ ទី26 ឧសភា។

បើយ៉ោងតាមសារព៍ត៌មាន Mirror បានរាយការណ៏កាលពីម្សិលមិញថា៖ Zidane នឹងវិលត្រឡប់ទៅទីក្រុង Turin ក្រោយពីចាកចេញពីទីក្រុងនេះរយៈពេល17 ឆ្នាំមកហើយ។ កាលនោះគាត់បានចាកចេញពីក្លឹបនេះក្នុងនាមជាកីឡាករម្នាក់ប៉ុណ្នោះក្រោយពីបានចំណាយពេលចំនួន 5រដូវកាលនៅទីនេះ ក្នុងតម្លៃកំណត់ត្រាពិភពលោក 77,5 លានអឺរ៉ូក្នុងការផ្លាស់ទៅ Real Madrid នៅឆ្នាំ 2001។

ប្រសិនបើគាត់ទៅមែននោះ Zidane នឹងធ្វើការក្នុងនាមជាទីប្រឹក្សានាយកបច្ចេកទេសរបស់លោក Fabio Paratici នឹងការងារមួយចំនួនទៀត ៕

ប្រភពពី៖ Mirror