លីគកំពូលកម្ពុជានឹងត្រលប់មកវិញនៅថ្ងៃទី ០៧ មេសា ២០១៨
23 Mar 2018 - 12:17:16 SHARE

សេចក្តីជូនដំណឹងខ្លះៗអំពីការត្រឡប់មកវិញរបស់ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ ៖
យុទ្ធនាការប្រកួតលីគកំពូលកម្ពុជា នឹងសម្រាករហូតដល់ថ្ងៃទី០៧ ខែមេសាខាងមុខ ហើយនឹងត្រឡប់មកវិញមួយសប្តាហ៍ មុនបន្តសម្រាក១សប្តាហ៍ទៀតអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។
អំឡុងពេលសម្រាកនេះ ជាថ្ងៃ FIFA Day ដែលសហព័ន្ធបាល់ទាត់ពិភពលោក កំណត់អោយផ្អាកលីគ ដើម្បីប្រមូលផ្តុំជម្រើសជាតិ។ ក្រោយវិលមកវិញមួយប្រកួត កីឡាករទាំងអស់នឹងបានឈប់ម្តងទៀត ក្នុងឱកាសបុណ្យឆ្នាំថ្មី ដែលប្រជាពលរដ្ឋខ្មែរតែងតែជួបជុំក្រុមគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន។
គិតត្រឹមសប្តាហ៍ទី៣នេះ បឹងកេតអេហ្វស៊ី ឈរកំពូលតារាង ចំណែក វេស្ទើនភ្នំពេញ នៅបាតតារាង។
ប្រភពោ៖ foxsportsasia
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព