photo of លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជា

តារាងកាលវិភាគការប្រកួតលីគកំពូលកម្ពុជា ត្រូវកែប្រែជាលើកទី៣ដោយក្នុងនោះ៥ប្រកួត ប្រចាំសប្ដាហ៍ទី៧ និង ទី៨ នៅពហុកីឡដ្ឋានជាតិ នឹងប្តូរទៅទីលានដទៃទៀត។

មូលហេតុគឺមកពីការរៀបចំកាលវិភាគជាន់គ្នាជាមួយការប្រកួតកីឡាជាតិលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅ ពីថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី០៦ មិថុនា ឆ្នាំ២០១៨ រៀបចំដោយ ក្រសួងអប់រំ យុវជន និង កីឡា ជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល។

photo of លីគកំពូលកម្ពុជា
តារាងការប្រកួត លីគកំពូលកម្ពុជា

នៅក្នុងសប្ដាហ៍ទី៧ ការប្រកួតចំនួន៣គូត្រូវបានសម្រេចផ្លាស់ប្ដូរទីលានរួមមាន៖

  • សូលទីឡូអង្គរ ប្រកួតជាមួយ ព្រះខ័នរាជខេត្តស្វាយរៀង ដែលគ្រោងធ្វើនៅកីឡដ្ឋានជាតិ ត្រូវផ្លាស់ទៅកីឡដ្ឋានស្តាតចាស់ ( ៣ រសៀល )
  • ក្រសួងការពារជាតិ ជួបជាមួយ ណាហ្គាវើល ដែលគ្រោងធ្វើនៅកីឡដ្ឋានជាតិ ត្រូវផ្លាស់ទៅកីឡដ្ឋានស្តាតចាស់ ( ៦ ល្ងាច )
  • អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកួតជាមួយ វិសាខា ដែលគ្រោងធ្វើនៅកីឡដ្ឋានជាតិ ត្រូវផ្លាស់ទៅកីឡដ្ឋាន AEU Sport Park ( ៣ រសៀល )

នៅក្នុងសប្ដាហ៍ទី៨ ការប្រកួតចំនួន២គូត្រូវបានសម្រេចផ្លាស់ប្ដូរទីលានរួមមាន៖

  • បឹងកេត ប្រកួតជាមួយ អង្គរថាយហ្គឺរ ដែលគ្រោងធ្វើនៅកីឡដ្ឋានជាតិ ត្រូវផ្លាស់ទៅកីឡដ្ឋានស្តាតចាស់ ( ៣ រសៀល )
  • ណាហ្គាវើល ប្រកួតជាមួយ វិសាខា ដែលគ្រោងធ្វើនៅកីឡដ្ឋានជាតិ ត្រូវផ្លាស់ទៅកីឡដ្ឋានស្តាតចាស់ ( ៦ ល្ងាច )

ដោយឡែក ព្រឹត្តិការណ៍កីឡាជាតិលើកទី២ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី០៥ មិថុនា ដោយមានអត្តពលិកមកពី២៨ក្រសួង និង រាជធានី-ខេត្ត ចូលរួមប្រជែងលើ២៧ប្រភេទកីឡា ដែលក្នុងនោះ បាល់ទាត់ ជាប្រភេទកីឡាប្រជាប្រិយភាពជាងគេ៕