photo of លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជាសប្តាហ៍ទី ២០ នឹងត្រឡប់មកវិញចុងសប្តាហ៍នេះ

បន្ទាប់បេសកកម្មជម្រើសជាតិត្រូវបានបញ្ចប់ កីឡាករដែលបំពេញកាតព្វកិច្ចទាំងអស់ត្រូវវិលចូលរួមក្លិបរបស់ពួកគេវិញ ខណៈដែលការប្រកួតសប្តាហ៍ទី ២០ របស់លីគកំពូលកម្ពុជា នឹងចូលមកដល់ក្នុងចុងសប្តាហ៍នេះហើយ។

ក្លិបបី ដែលនៅតែជាបេក្ខភាពប្រជែងពានរង្វាន់​រួមមាន ណាហ្គាវើល បឹងកេត និង វិសាខា ស្របពេលដែលក្រសួងការពារជាតិ និងក្រុមបន្ទាប់ទៀត បានអស់ឱកាសទៅហើយ ។

ណាហ្គាវើល ត្រូវជួប ក្រសួងការពារជាតិ ដែលនឹងជាប្រកួតដ៏តានតឹងបំផុតសម្រាប់ក្រុមរបស់លោក មាស ចាន់ណា ក្នុងការស្វែងរកពិន្ទុបន្ថែម បន្តនៅពីលើបឹងកេត ខណៈដែលបច្ចុប្បន្នគម្លាតពិន្ទុរវាងក្រុមទាំងពីរ ត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ ។

បឹងកេត នឹងជួប អគ្គិសនីកម្ពុជា រីចំណែកឯវិសាខា នឹងជួបអគ្គស្នងការដ្ឋាននគរបាលជាតិ ផងដែរ ៕
មើលកាលវិភាគប្រកួតសម្រាប់ចុងសប្តាហ៍នេះ និងតារាងពិន្ទុ៖