photo of ភ្នំពេញក្រោន
ភ្នំពេញក្រោន សងសឹក ព្រះខ័នរាជស្វាយរៀងបានសម្រេច 2-1

ទីបំផុតក្រុមភ្នំពេញក្រោន បានសងសឹកក្រុមព្រះខ័នរាជស្វាយរៀង បានសម្រេចដូចបំណង ជាមួយនឹងជ័យជម្នះ ២-១ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋាន RSN។

បន្ទាប់ពីបរាជ័យ ៦-៣ ក្រៅដីកាលពីជើងទី១ អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន មិនបានធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ ពោលគឺបាន ៣ពិន្ទុក្នុងដីខ្លួនវិញ ។ ចំពោះជំនួបដ៏តានតឹងកាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងវគ្គទី១ ក្រុមទាំងពីរ មិនមានការទាត់បំប៉ោងសំណាញ់ទីគ្នាឡើយ មុននឹងក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងរកបាន ១គ្រាប់មុន ដោយកីឡាករ Harley Bryn Willard នៅនាទី៥៩ ។

photo of ភ្នំពេញក្រោន
ភ្នំពេញក្រោន សងសឹក ព្រះខ័នរាជស្វាយរៀងបានសម្រេច 2-1

ប៉ុន្ដែក្រោយការនាំមុខពីក្រុមភ្ញៀវ ភ្នំពេញក្រោនបានព្យាយាមវាយបកជាខ្លាំង រហូតធ្វើបានសម្រេច ២គ្រាប់ផ្ទួនៗ ក្នុងរយៈពេល ១០នាទីចុងក្រោយ ដោយកីឡាករ Valci Junior នៅនាទី៨០ និងកីឡាករ Jane Tsotleho នៅនាទី៨៧ ដែលគ្រាប់បាល់វាយបក ២គ្រាប់នេះ គឺគ្រប់គ្រាន់ឲ្យភ្នំពេញក្រោនសងសឹកក្រុមព្រះខ័នរាជស្វាយរៀងតែម្ដង និងមាន ២៤ពិន្ទុស្មើក្រុមប៉ូលិសឈរលេខ៥ និងលេខ៦ ក្រោយឆ្លងកាត់ ១៦ប្រកួតឈ្នះ៧ ស្មើ៣ និងចាញ់៦ ដូចគ្នា ។