photo of ឆាំង ពិសិដ្ឋ
លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC ឲ្យដឹងថា បន្ទាប់ពីក្របខណ្ឌ Metfone Cambodian League បញ្ចប់ជុំទី១ នៅថ្ងៃអាទិត្យ ទី២៤ មិថុនា នឹងពុំមានឈប់ឡើយ ពោលគឺបន្តសប្ដាហ៍ទី១២ នៅថ្ងៃទី៣០ ខែមិថុនា និង ថ្ងៃទី០១ កក្កដា។

លោកលេខាប្រតិបត្តិ CNCC បញ្ជាក់ថា តាមកាលវិភាគចាស់ នឹងមានការសម្រាករយៈពេលពីរសប្ដាហ៍ បន្ទាប់ពីចប់ជុំទីមួយ តែដោយសារបានចាយរយៈពេលនោះលើកពេលសម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំកាលចុងខែមេសា និង ដើមខែឧសភា រួចទៅហើយ ទើបពុំមានការសម្រាកទៀត។

photo of ឆាំង ពិសិដ្ឋ
លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

លោក ឆាំង ពិសិដ្ឋ ពន្យល់បែបនេះ ៖ “ក្រោយចប់ការប្រកួតជ៊ំទីមួយនេះទៅ ដោយយោងតាមកាលវិភាគចាស់ យើងនឹងសម្រាកមួយសប្ដាហ៍ តែដោយសារយើង បានចំណាយពេលសម្រាប់ U21 រួចទៅហើយ អ៊ីចឹងយើងមិនមានពេលសម្រាកទៀតទេ”។

ជាមួយគ្នានេះដែរ ក្លិបនីមួយៗអាចដោះដូរកីឡាករក្នុងស្រុក៣រូប និង បរទេស៣រូប ដែលការផ្លាស់ប្ដូរត្រៀមជើងទី២នេះ មានសុពលភាពពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ខែមិថុនា៕ 
metfone cambodian league
metfone cambodian league 
អត្ថបទ៖ CNCC