ក្លឹបទាំង ១៣មាន ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, វិសាខា,បឹងកេត, អង្គរថាយហ្គឺរ, នគរបាលជាតិ, ភ្នំពេញក្រោន, សូលទីឡូអង្គរ, ក្រសួងការពារជាតិ, គិរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ខណៈកំពង់ចាមត្រូវអវត្តមាន។

លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជា

អ្វីដែលសំខាន់ផងនោះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC នឹងរៀបចំការចាប់គូសម្រាប់ការប្រកួតក្របខណ្ឌលីកកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០ នាពហុកីឡដ្ឋានជាតិ ថ្ងៃអង្គារ ទី១៧ ខែធ្នូ ដោយមានការចូលរួមពីតំណាងក្លឹបចំនួន ១៣។

ក្រៅពីប្រធានបទចាប់គូប្រកួតរៀងរាល់សប្ដាហ៍ គណៈកម្មការក៏មានលើកឡើងពីច្បាប់ថ្មីនានា ដែលបានចងក្រងសម្រាប់រដូវកាលថ្មីដល់ក្លឹបទាំង ១៣ផងដែរ។

សូមបញ្ជាក់ផងដែថា ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែតុលា៕