ក្រុម Atletico Madrid បានផ្តួលក្រុមដែរទើបនឹងឡើងថ្មី SD Huesca 3-0 ក្នុងក្របខ័ណ្ឌ La Liga គឺ 3គ្រាប់របស់ Atletico ស៊ុតបញ្ចូលទីតាំងពីតង់ទី1។

លីគកំពូលអេស្ប៉ាញ La Liga Atletico ផ្តួលក្រុមឡើងថ្មី Huesca 3-0
លីគកំពូលអេស្ប៉ាញ La Liga Atletico ផ្តួលក្រុមឡើងថ្មី Huesca 3-0

កាប្រកួតលីគកំពូលរបស់អេស្ប៉ាញ La Liga នៅសប្តាហ៍ទី 6 ដោយក្រុមខ្លាំង Atletico Madrid  លត់ក្រុមឡើងថ្មី 3ទល់ឹនង0 នៅផ្ទះរបស់ខ្លួន 3 ។គ្រាប់ពួកគេរកបានដោយខ្សែប្រយុទ្ធ Antoine Griezmann ជាអ្នករកគ្រាប់បើកឆាក់ដំបូងនៅនាទីទី 16 ក្រោយបានបាល់យ៉ាងស្អាត់ពីមិត្តរួមក្រុម Diego Costa ចំណែកគ្រាប់ទីគឺកើតឡើងនៅនាទីទី 29 ដោយខ្សែបម្រើ Thomas Partey  ខណៈដែរខ្សែប្រយុទ្ធ Koke បន្ថែមមួយគ្រាប់ទៀតនៅនាទីទី 33 ជួយ Atletico ឈ្នះ 3ទល់នឹង0 តាំងពីតង់ទី1 មកម្លេះ។

ជ័យជម្នះបានធ្វើឱ្យ Atletico ឡើងទៅឈរនៅលំដាប់ទីបីនៅក្នុងតារាងលីគកំពូលរបស់អេស្ប៉ាញ La Liga ដែលមានពីរពិន្ទុនៅពីក្រោយក្រុម Barcelona និង Read Madrid ខណៈដែល Huesca មានចំណាត់ថ្នាក់ទី 3 ពីបាតតារាង ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC