ការប្រកួតបាល់ទាត់លីគ​កំពូលកម្ពុជា សប្ដាហ៍ទី០៩ នៅថ្ងៃអាទិត្យ ទី១០ ខែមិថុនា នេះមានចំនួន០៣គូដែលប្រព្រឹត្តទៅលើ០៣ទីលានផ្សេងៗគ្នា។

photo of លីគ​កំំពូលកម្ពុជា ថ្ងៃអាទិត្យនេះមាន​០3គូ ប្រកួត 3ទីលានផ្សេងៗគ្នា
លីគ​កំំពូលកម្ពុជា ថ្ងៃអាទិត្យនេះមាន​០3គូ ប្រកួត 3ទីលានផ្សេងៗគ្នា

ក្នុងនោះនៅវេលាម៉ោង៣រសៀល នាកីឡដ្ឋាន AEU Sport Park ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ត្រូវទទួលស្វាគមន៍ក្លិបវេស្ទើនភ្នំពេញ។

ម៉ោង៦ល្ងាចនៅកីឡដ្ឋានខេមរភូមិន្ទ អគ្គិសនីកម្ពុជា ត្រូវទៅលេងម្ចាស់ផ្ទះក្រសួងការពារជាតិ។ ចំណែកម៉ោង៦ល្ងាចដដែលតែនៅពហុកីឡដ្ឋានជាតិ អគ្គស្នងការដ្ឋាននគរបាល​ជាតិ ត្រូវជួបណាហ្គាវើលដ៍៕

photo of លទ្ធផលបាល់កាលពីម្សិលមិញ
លទ្ធផលបាល់កាលពីម្សិលមិញ

ប្រភពពី៖ keiladaily