លីគ​ Serie A របស់អុីតាលីនឹងត្រូវផ្អាកសិន ក្រោយពីអ្នកគាំទ្ររបស់ Inter Milan ម្នាក់បានស្លាប់បន្ទាប់ពីពួគគេមានរឿងរ៉ាវជាមួយអ្នកគាំទ្ររបស់ Napoli ដែលក្នុងនោះមនុស្សបួននាក់ត្រូវបានគេចាក់ផងដែរ។

លីគ​ Serie A ​អាច​នឹង​ផ្អាក​សិន ​ដោយសារ​​អ្នក​គាំទ្រ Inter ​ស្លាប់​
លីគ​ Serie A ​អាច​នឹង​ផ្អាក​សិន ​ដោយសារ​​អ្នក​គាំទ្រ Inter ​ស្លាប់​

យ៉ោងតាមរបាយការណ៍នៅអ៊ីតាលីបានឱ្យដឹងអ្នកគាំទ្ររបស់  Inter Milan ម្នាក់វ័យ 35ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពី​រូបគេ​បាន​ប៉ះ​គ្នា​ជាមួយ​ក្រុម​អ្នក​គាំទ្រ Napoli ​។

ពិតណាស់ គេ​ប្រទះ​ឃើញ​អ្នក​គាំទ្រ Inter Milan ​ម្នាក់​រង​របួស​ធ្ងន់​ជាង​គេ ​ហើយ​ក៏​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ។ ជា​កុសល​ទៅ​មន្ទីរពេទ្យ ​រូបគេ​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ។ ហេតុការណ៍​រហូត​ដល់​មាន​អ្នក​ស្លាប់​នេះ ​បាន​ធ្វើ​ឱ្យ​ប្រធាន​ក្របខណ្ឌ Serie A ​កំពុង​ពិចារណា​ផ្អាក​ការ​ប្រកួត​លីគ​សិន ដើម្បី​ដោះស្រាយ​រឿង​មួយ​នេះ៕

ប្រភព៖ DailyMail