កាល​ពី​យប់​មិញ​នេះ​​ក្រុម​បិសាច​ក្រហម Manchester United បាន​យល់​ព្រម​ទិញ​ Ronaldo មក​​កាន់​អង់គ្លេស​វិញ​ក្នុង​តម្លៃ​ ​២៩,​៤៨ លាន​ដុល្លារ​ពី​ក្រុម​សេះ​បង្កង​ Juventus។ Ronaldo ​ជា​ខ្សែ​ប្រយុទ្ធ​ធ្លាប់​ជោគជ័យ​ខ្លាំង​​ជា​មួយ​លេខ​៧ ​ប៉ុន្តែ​ពេលនេះ​លេខ​៧​នេះ​​​ត្រូវ​បាន​ Edinson Cavani កំពុងពាក់​ ហើយ Cavani ក៏​មិន​បាន​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​លក់​របស់​​ United ផង​ដែរ​។

Edinson Cavani នឹង Cristiano Ronaldo
Edinson Cavani នឹង Cristiano Ronaldo

Ronaldo ​​​ពិត​ជា​មិន​សប្បាយ​ចិត្ត​​ឡើយ​ក្នុង​ការ​មិន​អាច​ប្រើ​លេខ​៧​ ជា​លេខ​ដែល​គេ​ស្រលាញ់​​ និង​​​ជា​លេខ​ដែល​អតីត​វីរបុរស​របស់ Manchester Uinter ​​លោក​ David Beckham, George Best, Denis Law, Eric Cantona​ និង​ Bryan Robson ធ្លាប់​បាន​ប្រើ​។ ​ដោយ​ឡែក​លេខ​៩​ដែល​គេ​ធ្លាប់​ប្រើ​កាល​នៅ Real Madrid ឆ្នាំ​២០០៩ ក៏​កំពុង ​Anthony Martial ប្រើ​ផង​ដែរ​។

​​ដូច្នេះ​បើ​តាម​ការ​​បក​ស្រាយ​របស់ Goal ឲ្យ​ដឹង​ថា​​ សម្រាប់​លេខ​ដែល​ Ronaldo អាច​ប្រើ​​នៅ Manchester United លើក​​នេះ​អាច​មាន​ ១២ ,១៥ ,២៤ ,​៣០, ៣១ , ៣៣ និង ៣៥ ។ ក្រៅ​ពី​លេខ​ទាំង​នេះ​ Ronaldo ​​ក៏​អាច​ប្រើ​​លេខ​២៨ ដែល​ជា​លេខ​គេ​ធ្លាប់​បាន​ពាក់​កាល​​លេង​នៅ Sporting Lisbon មុន​ពេល​ Sir alex ferguson ​នាំ​មក​កាន់ Old Trafford ​ឆ្នាំ​២០០៤​។

​​​រំលឹក​ថា លេខ​៧​ដែល​ Ronaldo បាន​ពាក់​កាលនៅ Manchester United គឺ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​លោក Ferguson ​ហើយ​គេ​ក៏​បាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។ Ronaldo បាន​ផ្ទេរ​ទៅ​កាន់​ Real Madrid ​នៅ​​ឆ្នាំ​២០០៩ ដោយ​ពេល​នោះ​គេ​ប្រើ​លេខ​៩ ពី​ព្រោះ​​តែ​លេខ​៧​កំពុង​ពាក់​ដោយ​​វីរបុរស​របស់​ Real គឺ​កីឡាករ Raul ប៉ុន្តែ​ Ronaldo ក៏​ទទួល​បាន​លេខ​៧​វិញ ក្រោយ​ពេល Raul ចាក​ចេញ​ពី Real Madrid ទៅ​កាន់ Schalke ​នៅ​ឆ្នាំ​២០១០៕