ខ្សែ​ការពារ Sergio Ramos ទទួល​បាន​​កាត​ក្រហម ក្នុង​ការ​ប្រកួត Paris St-Germain លេង​ស្មើ​គ្នា​ជាមួយ Lorient ក្នុងលិទ្ធផល ១ ទល់នឹង ១ កាល​ពី​យប់​មិញ។

Sergio Ramos
Sergio Ramos

Ramos ទទួល​បាន​កាត​លឿង​ទី​មួយ​នៅ​នាទី​ទី​៨១ ហើយ​៤​នាទី​បន្ទាប់​គេ​ក៏​ទទួល​បាន​កាត​លឿង​មួយ​ទៀត​ស្មើ​នឹង​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​​ទីលាន។ នេះ​គឺ​ជា​​កាត​ក្រហម​ដំបូង​សម្រាប់​អតីត​ប្រធាន​ក្រុម Real Madrid ក្រោយ​លេង​ក្នុង​លីគ​បាន​២​ប្រកួត។

ងាក​ទៅ​មើល​គ្រាប់​បាល់​វិញ ក្រុម​​ម្ចាស់​ផ្ទះ Lorient ជា​អ្នក​រក​គ្រាប់​បាន​មុន​ដោយ​កីឡាករ Monconduit នៅ​នាទី​៤០។ ការ​ប្រកួត​ឈាន​ដល់​នាទី​៩០+១​ទៅ​ហើយ ខ្សែ​ប្រយុទ្ធ Mauro Icardi រក​គ្រាប់​គ្រាប់​តាម​ស្មើ​ឲ្យ PSG វិញ ខណៈ​ក្រុម​របស់​ខ្លួន​សល់​តែ​១០​នាក់។

លទ្ធផល​ស្មើ​នេះ PSG នៅ​តែ​បន្ត​ឈរ​លើ​កំពូល​តារាង​ពិន្ទុ Ligue 1 មាន​៤៦​ពិន្ទុ តាម​ពី​ក្រោយ​ពី​ក្រុម Nice មាន​៣៣​ពិន្ទុ ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​៣ Marseille៕