ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ កំពុងតែមានអារម្មណ៍ស្តាយក្រោយដែលមិនទិញយកកីឡាករ Cristiano Ronaldo នាពេលថ្មីៗនេះ។

Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ គឺ Bayern Munich ទទួលបានឱកាសក្នុងនាំយក Ronaldo មករួមក្រុម ប៉ុន្តែ ពួកគេបែរជាបដិសេធទៅវិញ ខណៈ បច្ចុប្បន្នក្រុមកំពុងតែខ្វះខាតខ្សែប្រយុទ្ធកណ្តាលខ្លាំងក្រោយការចាកចេញរបស់ Robert Lewandowski។

បើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា ពេលនេះ Bayern កំពុងខកចិត្តខ្លាំង និង ស្តាយក្រោយ ដែលមិនព្រមទទួលយក Ronaldo ក្រោយក្រុមមិនទាន់ស្វែងរកជ័យជម្នះ៤ប្រកួតជាប់ៗគ្នាហើយក្នុងក្របខណ្ឌ Bundesliga៕