អតីតអ្នកចាត់ការក្រុម Arsenal និងជាប្រធានអភិវឌ្ឍន៍បាល់ទាត់ពិភពលោកបច្ចុប្បន្នរបស់ FIFA លោក Arsene Wenger បានស្នើឱ្យអាជ្ញាកណ្តាលបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត។

Arsene Wenger
Arsene Wenger

នេះបើយោងតាមសារព័ត៌មាន L’Equipe ថា៖ អតីតគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានពន្យល់ថាវានឹងមានប្រយោជន៍សម្រាប់មន្រ្តីដែលមានឱកាសពន្យល់ពីការសម្រេចចិត្តដែលបានធ្វើឡើងអំឡុងការប្រកួត។ វាជាវិធីល្អដើម្បីចៀសវាងការឈ្លោះប្រកែកគ្នាហើយក្លាយជាការជជែកដេញដោលជាសាធារណៈ។

យើងនឹងត្រូវទទួលបានការគាំទ្រពីអាជ្ញាកណ្តាលហើយយើងមិនដឹងថាគេមានអារម្មណ៍បែបណាបន្ទាប់ពីការប្រកួតដើម្បីអាចផ្តល់ជាមតិយោបល់៕