លោកគ្រូបង្វឹក Massimiliano Allegri ជឿជាក់ថាក្រុមមកពីអង់គ្លេសដូចជា Liverpool និង Man City , Paris Saint-Germain, Real Madrid និង Bayern Munich មានភាគរយខ្ពស់អាចឈ្នះពាន Champions League ខ្ពស់ជាងគេនៅរដូវកាលនេះ។

Massimiliano Allegri
Massimiliano Allegri

Liverpool, Manchester City និង PSG សុទ្ធតែបានលេងឈ្នះនៅការប្រកួតវគ្គ១៦ក្រុមពាន UCL ជើងទី១ ដោយ Liverpool យកឈ្នះ Inter Milan ក្នុងលិទ្ធផល ២ ទល់នឹង ០ រីឯ Man City យកឈ្នះ Sporting Lisbon ក្នុងលិទ្ធផល ៥ ទល់នឹង ០ ខណះក្រុម PSG យកឈ្នះ Real Madrid ក្នុងលិទ្ធផល ១ ទល់នឹង ០។

លោក Allegri ដែលជាគ្រូបង្វឹកក្រុមសេះបង្កង់ Juventus បានថ្លែងថា៖ “ការប្រកួត Champions League មានការផ្លាស់ប្ដូរខ្លះហើយដែលខ្ញុំសំដៅដល់រឿងចំណេញគ្រាប់បាល់ក្រៅដី ពេលនេះអ្វីក៏ដោយក៏អាចកើតឡើងក្នុងការប្រកួតនៅទ្វីបអឺរ៉ុបនេះដែរ។

ប៉ុន្តែ PSG , Bayern Munich ក្រុមមកពីអង់គ្លេស និង Real Madrid ជាក្រុមដែលអាចឈ្នះ”៕