Photo of Antonio Conte
Antonio Conte coach of Chelsea

លោក Antonio Conte ដែលជាគ្រូបង្វឹកក្លឹប Chelsea ហាក់បីដូចជាបញ្ចប់ការដឹកនាំរបស់គាត់នៅរដូវក្តៅនេះ ប៉ុន្តែគាត់អាចរកប្រាក់ចំណូលបានឆាប់រហ័សក្នុងការធ្វើជាគ្រូបង្វឹកថ្មីរបស់ក្រុម PSG នេះបើយោងតាមរបាយការណ៍របស់ក្លឹប Paris Saint-Germain ឱ្យបានដឹង។

ជាមួយនឹងក្រុម Les Parisiens បាននិយាយថា ក្លឹបរបស់គាត់កំពុងស្វែងរកគ្រូបង្វឹកថ្មីឥឡូវនេះមានការពិភាក្សាអំពីកិច្ចសន្យាដ៏ធំសម្បើមមួយទៅលើការផ្តល់ជូនចពោះលោក Conte នៅ Parc des Princes ។

សារព័ត៌មាន Daily Mail បានរាយការណ៍ថា ប្រធានក្លឹប PSG លោក Nasser Al Khelaifi បានដាក់ប្រាក់ប្រចាំឆ្នាំចំនួន 11,5 លានអឺរ៉ូនៅលើតុសម្រាប់គ្រូបង្វឹករបស់ Chelsea ដើម្បីផ្ទេរទៅកាន់ប្រទេសបារាំង។

វាត្រូវបានគេគិតផងដែរថា Conte មានការផ្តល់ជូនមួយចំនួននៅលើតុរួមទាំងក្រុមជម្រើសជាតិអ៊ីតាលីផងដែរ ខណៈដែលគាត់បានគិតពីអនាគតរបស់គាត់។

ការផ្លាស់ប្តូរនេះ នឹងធ្វើការបញ្ចប់នូវពេលវេលាដឹកនាំរបស់គ្រូបង្វឹក  Unai Emery នៅ PSG ផងដែរ ដែលភាពជោគជ័យក្នុងស្រុករបស់គាត់មិនបានផ្លាស់ប្តូរដំណាក់កាលចុងក្រោយនៃក្របខ័ណ្ឌ Champions League ដោយបានដាក់ជាកិច្ចសន្យារបស់គាត់ឡើងនៅរដូវក្តៅ៕

ប្រភព៖ marca