photo of Pual Pogba
កីឡាករ​ Pual Pogba

លោក​ Zidane ​នៅ​តែ​រក្សា​ចិត្ត​ចង់​ឱ្យ​ក្រុម Real Madrid ​ទិញ​យក Pual Pogba ​មក​រួម​ក្រុម​ដដែល​នៅ​រដូវ​ក្ដៅ​នេះ ​ត្បិត​អី​ក្រុម​នៅ​មាន​ចន្លោះ​ប្រហោង​តំបន់​បម្រើ​ការពារ។

Zinedine Zidane
លោក Zinedine Zidane

Pogba ​នៅ​ក្លឹប Manchester United ​ត្រូវ​អ្នក​គាំទ្រ​លើក​បដា​ចង់​ឱ្យ​ចាកចេញ​ពី​ក្រុម​ទៅ ​ក្រោយ​ពី​រូបគេ​លេង​មិន​សូវ​បាន​ល្អ​ឡើយ។ ​ស្រប​ពេល​នោះ ​ខាង​ក្រុម​របស់​លោក Zidane ​កំពុង​ត្រូវ​ការ​រូបគេ​ខ្លាំង ដើម្បី​ទៅ​បំពេញ​ចន្លោះ​ប្រហោង​ក្រុម​ដែល​កើត​មាន​នៅ​ដើម​រដូវ​កាល​នេះ​។ អ្វី​ដែល​ជា​រនាំង​ធំ​មិន​អាច​ឱ្យ​មាន​ការ​ផ្ទេរ​បាន​គឺ​តម្លៃ​ខ្លួន​របស់​គេ​តែ​ម្ដង។

ក្រុម​បិសាច​ក្រហម Man Utd ​បាន​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​ដល់​១៨០​លាន​ផោន​ឯ​ណោះ ​ដែល​វា​ជា​តម្លៃ​ធ្វើ​ឱ្យ​ក្រុម Real Madrid ​មិន​អាច​ទិញ​យក​បាន​ឡើយ។ ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ Real Madrid ​បាន​ដាក់​សំណើ​អម​ជាមួយ​ការ​ថែម​កីឡាករ​ដើម្បី​យក Pogba ​តែ​ចុង​ក្រោយ​ក្រុម​នៅ​អង់គ្លេស បដិសេធ​ព្រោះ​ពួកគេ​ចង់​បាន​លុយ​សុទ្ធ៕