លោក​ Carlo Ancelotti គ្រូ​បង្គោល​ក្លឹប​ Real Madrid បាន​ជា​សះ​ស្បើយ​ពី​ជំងឺកូវីដ-១៩ហើយ​ ក្រោយ​តេស្ត​ឃើញ​អវិជ្ជមាន​នៅ​ព្រឹក​ ថ្ងៃ​ពុធ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

Carlo Ancelotti
Carlo Ancelotti

នៅ​ខណៈ​នេះ​លោក​ Ancelotti បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ប្រទេស​អង់គ្លេស​ហើយ​ដើម្បី​ដឹកនាំ​ Real Madrid ក្នុង​ប្រកួត​ UEFA Champions League តទល់នឹង​ក្លឹប​ Chelsea ​នៅ​លើ​ទីលាន​ Stamford Bridge​ នៅ​យប់​នេះ​។

កាល​ពី​ម្សិលមិញ​ លោក​ខក​ខាន​មិន​បាន​ទៅ​ជា​មួយ​កីឡាករ​របស់​លោក​ដោយ​តែ​នៅ​វីជ្ជមាន​កូវីដ-១៩។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គ្រូបង្គោល​ Real រូប​នេះ​បាន​កើត​ជំងឺ​កូវីដ-១៩ មួយ​សប្ដាហ៍​ហើយ​ដោយ​ទើប​តែ​ជា​នៅ​ក្នុង​ថ្ងៃ​នេះ​។ ក្នុង​កំឡុង​លោក​អវត្តមាន​ លោក​ Davide Ancelotti គ្រូ​ជំនួយ​ដែល​ជា​កូន​ប្រុស​ផ្ទាល់​របស់​លោក​ និង​លោក​ Abian Perdomo គ្រូ​បង្គោល​ក្រុម​ថ្នាល​ Real Madrid ជា​អ្នក​ដឹកនាំ​ជំនួស​ ដោយ​លទ្ធផល​គឺ​ ឈ្នះ​ក្លឹប​ Celta Vigo នូវ​លទ្ធផល​ ២-១ កាល​ពី​សៅរ៍​ ទី​២ ខែ​មេសា ឆ្នាំ​២០២២កន្លង​ទៅ​នេះ​៕