លោក Erik Ten Hag ឆ្លើយតបនឹង ពាក្យចចាមអារ៉ាមដែលថា Man Utd ចង់បានលោក
ក្លឹប Manchester United បានធ្វើការប្រកាសដំណើរស្វែងរកអ្នកចាត់ការថ្មីសម្រាប់ថ្មីសម្រាប់រដូវកាលខាងមុខ កាលពីពេលថ្មីៗនេះ។

ពាក្យចចាមអារ៉ាមជាច្រើនកន្លងមកបានលើកឡើងថា លោក Erik Ten Hag គ្រូបង្គោលក្លឹប Ajax ជាបេក្ខជនឈានមុខមួយរូប ដែលត្រូវបានក្លឹប Manchester United ចង់បានឲ្យមកជាអ្នកចាត់ការបន្តពីលោក Ralf Rangnick សម្រាប់រដូវកាលក្រោយ ដោយលោកខ្លួនឯងផ្ទាល់ក៏ចង់មកផងដែរ ដោយពេលនេះកំពុងខំរៀនអង់គ្លេស។
ទាក់ទងនឹងបញ្ហានេះ លោក Ten Hag បានឆ្លើយតបក្នុងសន្និសីទសារព័ត៌មានកាលពីពុធកន្លងទៅនេះថា៖” នៅពេលនេះ ខ្ញុំកំពុងធ្វើការឲ្យ Ajax អញ្ចឹងខ្ញុំមិនមានយោបល់យ៉ាងណាទេទាក់ទងនឹងបញ្ហាអនាគតរបស់ខ្ញុំ។ អ្វីដែលខ្ញុំផ្ដោតនៅរដូវកាលនេះគឺ Ajax ខ្ញុំមិនគួរពាក់ព័ន្ធនឹងរឿងហ្នឹងទេ អ្វីដែលត្រូវពាក់ព័ន្ធនឹងរឿងខ្ញុំគឺ ធ្វើយ៉ាងណាឲ្យឈ្នះការប្រកួត “។
បើតាមប្រភពជាច្រើនកន្លងមកនេះ បន្ទាប់ពី Ten Hag ចំពោះបេក្ខជនឈានមុខដែល Man Utd ចង់បានគឺ លោក Mauricio Pochettino គ្រូបង្គោលក្លឹប Paris Saint Germain រីឯលោក Carlo Ancelotti ក៏ជាជម្រើសមួយដែលក្លឹបគិតគូរផងដែរ៕