1646015520_Atletico-coach-takes-part-in-the-signing-of-Wijnaldum
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Emerson សារភាពថា Sadio Mane គឺជាកីឡាករដែលពិបាកបិទជាងគេ
ខ្សែការពារស្លាបស្តាំក្លិប Tottenham កីឡាករ Emerson Royal បានសារភាពថា Sadio Mane គឺ ជាកីឡាករដែលតែងតែធ្វើឲ្យគេពិបាករាល់ពេលប្រកួតជាមួយគេម្តងៗ។ ជាការពិតណាស់ យើងបានដឹងស្រាប់ហើយថា បច្ចុប្បន្ន Mane ជា កីឡាករម្នាក់ដែលល្អជាងគេនៅលើលោក ពីព្រោះល្បឿន បច្ចេកទេស និង ការបញ្ចប់ទីរបស់គេ គឺ ល្អមួយចប់ ។ ជាក់ស្តែងរដូវកាលនេះ គេបានរួមចំណែកជួយក្រុមជាច្រើនក្នុងការឈ្នះពានពីររួចជាស្រេចដូចជា FA Cup និង EFL Cup ខណៈ ពានរង្វាន់ Champions League ក៏ត្រៀមនឹងលេងវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ Emerson បាននិយាយថា៖ “Mane គាត់លឿន បច្ចេកទេសល្អ និង កាយសម្បទាខ្លាំងណាស់។ វាមិនមានច្រើនទេដែលអ្នកមានកីឡាករបែបនេះ”៕
19 May 2022
Football News
កីឡាករ Divock Origi របស់ Liverpool នឹងចូលរួមជាមួយ AC Milan នៅរដូវកាលក្រោយ
ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Divock Origi នឹងចាកចេញពីកីឡដ្ឋាន Anfield Stadium ផ្លាស់ទៅកាន់ AC Milan ក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ Origi ដែលបច្ចុប្បន្នមានវ័យ២៧ឆ្នាំ បានចូលរួមជាមួយ Liverpool តាំងពីឆ្នាំ២០១៤ ដោយរូបគេធ្លាប់បង្ហាញខ្លួនបាន១០៧ប្រកួត រកបាន២២គ្រាប់ ប៉ុន្តែដោយសារតែការមកដល់របស់ខ្សែប្រយុទ្ធក្នុងប្រអប់សំខាន់ៗដូចជា Roberto Firmino, Diogo Jota និង Takumi Minamino ជាដើមធ្វើឲ្យការបង្ហាញខ្លួននៅលើទីលានរបស់គេទទួលបានស្តួចស្តើងខ្លាំងមែនទែន។ ហេតុនេះហើយទើបរូបគេសម្រេចចិត្តថានឹងចាកចេញពី Liverpool ក្រោយបញ្ចប់រដូវកាលនេះដើម្បីផ្លាស់ទៅកាន់ AC Milan ខណៈ រូបគេកំពុងរង់ចាំការហោះទៅធ្វើតេស្តសុខភាព និង ចុះកិច្ចសន្យា នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕
19 May 2022
Football News
Modric នឹងបន្តកុងត្រាថ្មីជាមួយនឹង Real Madrid រហូតដល់ឆ្នាំ២០២៣ ក្នុងពេលឆាប់ៗ
ខ្សែបម្រើ Luka Modric នឹងបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Real Madrid រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនៅក្នុងពេលឆាប់ៗខាងមុខនេះ ខណៈកីឡាករនេះនឹងអស់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។ បើយោងតាមកំពូលអ្នកកាសែត Fabrizio Romano ។ Modric បាននិយាយទៅកាន់អ្នកកាសែតថា៖” Real Madrid ជាអ្វីៗគ្រប់យ៉ាងសម្រាប់ខ្ញុំ។ Real Madrid ជាផ្ទះរបស់ខ្ញុំ។ ខ្ញុំពេញចិត្តសប្បាយចិត្តនៅទីនេះ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាចំណែកមួយក្នុងក្លឹបនេះ អញ្ចឹងហើយខ្ញុំជា Real Madrid ជារៀងរហូត “។ បើតាមសារព័ត៌មានដែលទទួលបានកន្លងមកបានឲ្យដឹងផងដែរថា Real Madrid ក៏ពេញចិត្តនឹងបន្តជាមួយ Modric ផងដែរដោយខ្សែបម្រើនេះនៅតែអាចចូលរួមចំណែកដល់ក្លឹបនេះ។ រហូតមកដល់ពេលនេះ Modric រួមចំណែកជាមួយ Real Madrid រយៈពេល ១០ឆ្នាំហើយ ដោយចូលរួមប្រកួតបាន ៤៣៤ប្រកួត និងស៊ុតចូល ៣១គ្រាប់៕
19 May 2022
Football News
ក្លឹប Eintracht Frankfurt បានឈ្នះពាន Europa League រដូវកាលឆ្នាំ២០២១/២២
ក្លឹប Eintracht Frankfurt ជាម្ចាស់ជើងឯកពាន UEFA Europa League រដូវកាលឆ្នាំ២០២១/២២ នេះ។ ក្នុងការប្រកួតយប់មិញ Frankfurt បានយកឈ្នះ Rangers តាមរយៈប៉េណាំងទី ៥-៤ បន្ទាប់ពីក្លឹបទាំងពីរប្រកួតស្មើគ្នាក្នុងលទ្ធផល ១-១ ទោះជាបន្ថែមម៉ោងប្រកួតរហូតដល់ ១២០នាទីក៏ដោយ។ ដូច្នេះ Frankfurt នឹងទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួនប្រមាណ ៩លានដុល្លារ និងបានកៅអីទៅលេង UEFA Champions League នៅរដូវកាលក្រោយដោយស្វ័យប្រវត្តិ។ នេះជាលើកទី២ ហើយដែល Frankfurt ឈ្នះពានមួយនេះ ដោយកាលពីលើកទីដំបូងក្លឹបនេះឈ្នះក្នុងរដូវកាលឆ្នាំ១៩៧៨/១៩៨០ ដោយកាលជំនាន់នោះ ពាន UEFA Europa League មានឈ្មោះថា ពាន UEFA Cup ៕
19 May 2022
Football News
ក្លិប Newcastle United ប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុម
ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុមបើទោះបីជាគ្រូបង្វឹកបច្ចុប្បន្នគឺលោក Eddie Howe កំពុងដឹកនាំបានល្អក៏ដោយ។ សារព័ត៌មាន Marca បានចុះផ្សាយថាថ្នាក់ដឹកនាំរបស់ Newcastle មានមហច្ឆិតាខ្ពស់ចង់ពង្រឹងក្លិបឲ្យខ្លាំងសមល្មមអាចក្លាយជាក្លិបកំពូលបានទើបចង់បាន Mourinho ដែលជាគ្រូបង្វឹកដ៏មានបទពិសោធន៍ធ្លាប់ដឹកនាំក្លិបនៅ Premier League ដូចជា Manchester United,Chelsea និង Tottenham Hotspur ជាដើម។ ឥលូវនេះ Mourinho កំពុងដឹកនាំក្លិប Roma នៅឯក្របខណ្ឌ Serie A ប្រទេសអ៊ីតាលីដោយដឹកនាំឲ្យក្លិបនេះឈរនៅលេខរៀងទី៦ក្នុងតារាង Serie A ។ ខណៈនោះដែរលោក Eddie Howe បានដឹកនាំឲ្យ Newcastle ឈរនៅលេខរៀងទី១២ក្នុងតារាង Premier League មាន៤៦ពិន្ទុក្នុងដៃ៕
18 May 2022
Football News
Messi បានច្រានរាល់ពាក្យចចាមអារ៉ាមទាំងអស់ដែលថាគេផ្លាស់ទៅលេងលីគអាមេរិក
កីឡាករឆ្នើម Lionel Messi របស់ Paris Saint Germain បានរុញច្រានចោល រាល់ពាក្យចចាមអារ៉ាមទាំងអស់ ដែលចុះផ្សាយថាគេនឹងផ្លាស់ទៅលេងនៅលីគអាមេរិក Major League Soccer ពេលចប់រដូវកាលនេះ។ ជាការពិតណាស់ មានការផ្តល់យោបល់ជាច្រើន ចង់ឲ្យ Messi ព្យួរស្បែកជើង ព្រោះតែគេមានវ័យជ្រេរហើយ ពោលគឺ Messi គឺជិតឈានចូលដល់វ័យ ៣៥ឆ្នាំ ហើយ។ លើសពីនេះផងដែរ មានរបាយការណ៍ជាច្រើនបានចុះផ្សាយថា Messi ទំនងជាអាចនឹងផ្លាស់ទៅលេងនៅលីគ Major League Soccer នៅអាមេរិកនេះ មុនពេលគេចូលនិវត្តន៍។ បើយោងទៅតាមសារកាសែត Sport បានចុះផ្សាយឲ្យដឹងថា ប្រភពជិតស្និតរបស់ Messi បានបញ្ចាក់ប្រាប់ថា Messi ពុំទាន់សម្រេចផ្លាស់ទៅ លីគអាមេរិក ដូចរាល់របាយការណ៍ដែលបានចុះផ្សាយឡើយ លើសពីនេះផងដែរប្រភពក៏បានប្រាប់ឲ្យដឹងទៀតថា Messi នឹងគិតរកទ្រនំថ្មី បន្ទាប់ពីប្រកួត FIFA World Cup ឆ្នាំ ២០២២ ចប់៕
18 May 2022