លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona និយាយ​ទៅ​កាន់​សារព័ត៌មាន​ L’Esportiu de Catalunya នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​ដូច​ជា​ Neymar ជា​ដើម​ដែល​ទៅ​លេង​ឲ្យ​ក្លឹប​ Paris Saint Germain ដូច​ទៅ​ធ្វើ​ជា​ទាសករ​ដើម្បី​តែ​លុយ​អញ្ចឹង​។

Joan Laporta
Joan Laporta

លោក​ Laporta បាន​និយាយ​ថា​៖” នរណា​គេ​មិន​ចង់​បាន​ Neymar ? គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប​។ យ៉ាង​ណា​គេ​នៅ​កុងត្រា​ជា​មួយ​ PSG សល់​ ៤-៥ឆ្នាំ​អី​ទៀត​ណោះ​។ កីឡាករ​ដូច​ជា​ពួក​គេ​អញ្ចឹង​ ដែល​ទៅ​លេង​ឲ្យ​ PSG ដូច​ទៅ​ធ្វើ​ជា​ទាសករ​ដើម្បី​តែ​លុយ​អញ្ចឹង​ “។

ប្រធាន​ក្លឹប​ Barcelona រូប​នេះ​ក៏​បាន​និយាយ​បែប​ខឹង​នឹង​ PSG ផង​ដែរ​ដោយ​ថា​ កីឡាករ​ដែល​ទៅ​លេង​ឲ្យ​ PSG ដែល​សូម្បី​តែ​ Messi តែ​ Lionel Messi អី​ហ្នឹង​ក៏​មិន​ងាយ​នឹង​ចាកចេញ​វិញ​ដែរ​ ដោយ​សារ​តែ​ទំហំ​ទឹកប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​​ដែល​ក្លឹប​បារាំង​នេះ​ផ្ដល់​ឲ្យ​។

លោក​ Laporta ក៏​លើក​ឡើង​ពី​អនាគត​របស់​ Neymar ក៏​ដូច​ជា​ Messi ផង​ដែរ​ថា​ ក្លឹប​នឹង​យក​កីឡាករ​ល្អ​ដូច​ជា​ពួក​គេ​មក​ ក្នុង​លក្ខខ័ណ្ឌ​ពួក​គេ​ដោយ​ Free (មិន​ចាំ​បាច់​ក្លឹប​ចំណាយ​លុយ​) ប៉ុណ្ណោះ​៕